Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនបរទេសអន្តោប្រវេសន៍ជាង៨ម៉ឺននាក់ បានដាក់ពាក្យសុំបណ្ណស្នាក់នៅអចិន្ត្រៃយ៍

ជនជាតិវៀតណាម បានដាក់ពាក្យស្នើសុំបណ្ណ​ស្នាក់​នៅ​ច្រើន​ជាងគេ រហូតដល់ទៅជិត២ម៉ឺននាក់ បើធៀបជាមួយនឹងជនជាតិថៃ មានត្រឹមតែ១១៧នាក់ ឡាវ​ចំនួន ១៥១​នាក់ និងចិនមានចំនួន​២២​នាក់ប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលមិញនេះ។

ជាមួយគ្នានេះ​ ជនបរទេស​អន្តោ​ប្រវេ​សន៍នៅ​ទូ​ទាំង​ប្រទេស​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោ​ប្រវេ​សន្ត និង​សុំ​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍មានចំនួន ៨៩.៧៨៦​នាក់ ដែលស្មើនឹង ២៨.៩៤៥ គ្រួសារ និង​១១​សញ្ជាតិ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ថៃ​ ភូមា ឥណ្ឌូ​នេ​ស៊ី ​ម៉ា​ឡេ​ស៊ី ណេ​ប៉ា​ល់​ បង់​ក្លា​ដេ​ស តង់​ហ្សា​នី និង​អា​ឡឺ​ម៉​ងជាដើម​។

ការសម្រេចផ្តល់បណ្ណស្នាក់នៅដល់ជនបរទេស គឺដោយសារតែកន្លងមកនេះ ​ក្រសួងមហាផ្ទៃ​បាន​ពិនិត្យ​ឃើញ​ថា មិន​អាច​ទុក​ឱ្យ​បញ្ហា​អន្តោ​ប្រវេ​សន្ត បន្ត​ស្ថិត​នៅ​ជា​គ្រោះ​ហានិភ័យ ​ចំពោះ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ព្រមទាំង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

យោងតាមហេតុផលខាងលើនេះ ក្រសួងមហាផ្ទៃ បាន​ស្នើ​សុំ​គោលការណ៍​ដឹកនាំ និង​បាន​ទទួល​នូវ​ការ​គាំទ្រ​ពីប្រមុខរដ្ឋាភិបាលកម្ពុជា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ដោះស្រាយ​កិច្ចការ​នេះ​ប្រកបដោយ​ការ​បេ្ត​ជ្ញា​ចិត្ត និង​ការ​ទទួលខុសត្រូវ​ចំពោះ​ផលប្រយោជន៍​ជាតិ​។

បច្ចុប្បន្ននេះ ​ជនបរទេស​ដែល​មាន​ចំនួន​ដូច​បាន​រៀបរាប់​ខាងលើ កំពុង​ត្រូវ​បាន​ក្រសួងមហាផ្ទៃ ផ្តល់​ជូន​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​(​សុពលភាព ០២​ឆ្នាំ​ម្តង​) ជា​បន្តបន្ទាប់ ដើម្បី​ដាក់​ពួក​គេ​ឱ្យ​ស្ថិត​នៅ​ក្រោម​គន្លង​ច្បាប់ និង​អនុវត្ត​កាតព្វកិច្ច​នានា​តាម​ការ​កំណត់។

សូមបញ្ជាក់ផងដែរថា ក្រសួងមហាផ្ទៃ បានធ្វើការ​ដកហូត ឯកសារ​រដ្ឋបាល​កម្ពុជា ​មិន​ប្រក្រតី ​ដែល​ជនបរទេស​កំពុង​កាន់កាប់​ចាប់តាំងពី​ដើមឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចំនួន​៣៧.៤៣៦​ច្បាប់ ពី​ជនបរទេស​ចំនួន​២០.១០៧​គ្រួសារ ដែល​មាន​មនុស្ស​សរុប​ចំនួន ៦៩.៩៥៧ ស្មើ​នឹង​១១​សញ្ជាតិ ក្នុង​នោះ​សញ្ជាតិ​វៀតណាម​ចំនួន ១៩.៩៦៧​គ្រួសារ មនុស្ស​ចំនួន ៦៩.៧៨៧​នាក់៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9473817