ភ្នំពេញ ៖ កម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាលខណ្ឌចំការមន បានបើកកិច្ចប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំនៅទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែងដែលមានយីហោ ជីនសេង ទីក្រុងអានីមព្រមទាំងឃាត់ខ្លួនប្រុសស្រី២០នាក់៕
ដែលជាអ្នកញៀនល្បែង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ក្នុងប្រត្តិបត្តិការណ៍ចុះបង្រ្កាបទីតាំងខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ។ក្នុងនោះ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងជាច្រើន តែមិនបានបញ្ជាក់អ្វីខ្លះនោះទេ ចំណែកអ្នកញៀនល្បែង កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនប្រុសចំនួន១៧នាក់ ស្រីចំនួន៣នាក់ សរុប២០នាក់បញ្ចូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី ។ ផេង ភាព