ខែ្សបម្រើឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Burno Fernandes បានក្លាយជាកីឡាករសញ្ជាតិព័រទុយហ្គាល់ដំបូងគេដែលឈ្នះពានរង្វានន់កីឡាករល្អជាងគេប្រចាំខែនៃក្របខណ្ឌ Premier League ចំនួន២ដងជាប់គ្នា ចាប់តាំងពី Cristiano Ronaldo ធើ្វបានកាលពីខែវិច្ឆិកា និងធ្នូ ឆ្នាំ២០០៦។
អតីតកីឡាកររបស់ Sporting នេះ ត្រូវបានគេបោះឆ្នោតឲ្យជាប់ជាកីឡាករល្អជាងគេប្រចាំខែមិថុនា ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស ក្រោយពីបង្ហាញទម្រង់លេងយ៉ាងល្អ ដោយក្នុងនោះរូបគេអាចបញ្ចូន១គ្រាប់ និងស៊ុត៤គ្រាប់ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ Fernandes ក៏បានឈ្នះពានគ្រាប់បាល់ល្អជាងគេប្រចាំខែមិថុនាផងដែរ គឺគ្រាប់បាល់ដែលរូបគេស៊ុតបញ្ចូលទីទល់នឹងក្រុម Brighton៕
ប្រភព៖ Opta