Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​”ខ្លោង​ទ្វារ​វត្ត​ឃ្លោយ​” មរតក​សង្គម​រាស្ត្រ​និយម​ស្ថិត​ក្នុង​ការ​ចងចាំ​

វត្ត​មង្គល​សត្ថារាម​ហៅ​វត្ត​ឃ្លោយ​ មាន​ទីតាំង​នៅ​ភូមិ ឃុំ​មៀន ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់ចាម។ អារាម​នេះ​ធ្លាប់​មាន​បន្សល់​មរតក​ខ្លោង​ទ្វារ​ដ៏​ល្អ​ឯក​កាល​ពី​មុន។​

ខ្លោង​ទ្វារ​នោះ​មាន​កំពូល​ស្រួច​ទៅ​លើ​ស្រដៀង​គ្នា​ទៅ​នឹង​កំពូល​ប្រាសាទ​អង្គរ​វត្ត​កាត់​ក្លាយ មាន​​៩​ថ្នាក់​ (?) តាម​រចនាបថ​ខ្មែរ​បុរាណ​ និង​ការ​ច្នៃ​ប្រឌិត​បន្ថែម​របស់​ជាង​។​ តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រុក​ខ្លោង​ទ្វារ​វត្ត​ឃ្លោយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ទសវត្ស​ឆ្នាំ​៥០ ឬ​៦០​ ដែល​មាន​អាយុ​លើស​ពី​កន្លះ​សតវត្ស​ទៅ​ហើយ។

កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ពោល​គឺ​២​ឆ្នាំ​មុន​ ខ្លោង​ទ្វារ​វត្ត​ដ៏​ប្រណិត​នេះ​ត្រូវ​បាន​វាយ​កម្ទេច​ចោល​ក្រោម​ហេតុផល​ពង្រីក​ផ្លូវ​ យ៉ាង​គួរ​ឲ្យ​សោក​ស្ដាយ​ជា​ទី​បំផុត។ គួរ​ណាស់​តែ​​​អាជ្ញាធរ​ និង​គណៈកម្មការ​វត្ត​រក្សា​ទុក​ ឬ​សាងសង់​ខ្លោងទ្វារ​ថ្មី​ឲ្យ​ដូច​ទៅ​នឹង​របស់​ដើម​ដើម្បី​ថៃ​​ស្នាដៃ​របស់​ដូនតា​ខ្មែរ​កាល​ពី​ជាង​៥០​ឆ្នាំ​មុន​៕

អត្ថបទ៖ WowCambodian ​

from: https://tnaot.com/km/m/detail/article/9471988