យោងតាមប៉ូលិសក្រុង Pattaya បានឱ្យដឹងថា បុរសជនជាតិរុស្ស៊ីម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់មួយនៃតំបន់ឆ្នេរ Jomtien នាពាក់កណ្តាលអធ្រាត្រ។ តាមប្រភពបានឱ្យដឹងថា គាត់នឹងត្រូវហោះហើរចេញពីប្រទេសថៃនៅថ្ងៃនេះ។
ឧត្តមសេនីយ៍ Palakorn Trachunit នៃប៉ូលិសក្រុង Pattaya ត្រូវបានគេជូនដំណឹងអំពីហេតុការណ៍នេះនៅម៉ោង ១២ និង ៣០នាទីរំលងអធ្រាត្រនៅក្នុងបន្ទប់ជាន់ទី៣ នៃផ្ទះសំណាក់ឆ្នេរ Jomtien ។ ប៉ូលិស ក្រុមសង្គ្រោះបន្ទាន់ និងក្រុមការងារកាសែត The Pattaya News បានទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសពបុរសជនជាតិរុស្ស៊ីមិនបញ្ចេញឈ្មោះម្នាក់អាយុ ៤៥ឆ្នាំ។ ជនរងគ្រោះបានចងករបស់ខ្លួនទៅនឹងទ្វារ។ ប៉ូលិសរកមិនឃើញសញ្ញាណាមួយដែលបញ្ជាក់បានថាជនរងគ្រោះត្រូវគេវាយដំធ្វើបាបនោះទេ។
អ្នកស្រី Rattanadawan Thammanan អាយុ ៤៤ឆ្នាំ ជាម្ចាស់ផ្ទះកើតហេតុបានប្រាប់កាសែត The Pattaya News ថា បុរសជនជាតិរុស្ស៊ីរូបនេះគ្រោងនឹងវិលត្រឡប់ទៅស្រុកកំណើតវិញនៅពេលព្រឹកនៃថ្ងៃបន្ទាប់។ ជនរងគ្រោះរស់នៅក្នុងប្រទេសថៃក្នុងអំឡុងពេលលើកលែងទោសទិដ្ឋាការបច្ចុប្បន្ន ប៉ុន្តែទិដ្ឋាការលិខិតឆ្លងដែនរបស់គាត់ត្រូវបានផុតកំណត់មួយរយៈហើយ។ មិនដឹងថាក្រៅពីបញ្ហាហួសកាលកំណត់របស់លិខិតឆ្លងដែនឬមួយមានរឿងអ្វីលើសពីនេះទៀតនោះទេ ទើបធ្វើឱ្យជនរងគ្រោះសម្រេចចិត្តធ្វើអត្តឃាត។ ប៉ូលិសក្រុង Pattaya កំពុងបន្តការស៊ើបអង្កេតរឿងក្តីហើយនឹងជូនដំណឹងដល់ស្ថានទូតរុស្ស៊ីនិងក្រុមគ្រួសាររបស់គាត់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news