Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងឡាន

អ្នកបើកម៉ូតូអាយុ ២០ឆ្នាំ ម្នាក់បាន​ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុកាលពីម្សិលមិញបន្ទាប់ពីត្រូវ​ឡានដឹកទំនិញកង់ ១០មួយគ្រឿងកិន។

ប៉ូលិស​ប៉ុស្តិ Samet ត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់នេះនៅវេលាម៉ោង ១០ព្រឹកកាលពី​ម្សិលមិញនៅឯ​ឃុំ Soi Keeree Nakhon១២ ស្រុក Huay Kapi ​​​​។ ប៉ូលិសនិង​ក្រុមសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុដើម្បី​ពិនិត្យលើម៉ូតូដែលខូចខាតយ៉ាងដំណំនិងជនរងគ្រោះដែលកំពុងដេកស្លាប់យ៉ាងអាណោចអាធ័ម។ ​​ជនរងគ្រោះមានឈ្មោះ Sathaphon Seedee ​អាយុ ២០ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅក្បែរម៉ូតូ។ បុគ្គលិកពេទ្យបានប្រកាសថាគាត់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ អ្នកបើកបរឡានដឹកទំនិញឈ្មោះ ​ Boonrot Thongwijit បានប្រាប់ប៉ូលិសថារូបគេបានបត់ឆ្វេងព្រមទាំងប្រើភ្លើងស៊ីញ៉ូ​យ៉ាងត្រឹមត្រូវមុនពេលដែលគ្រោះថ្នាក់បានកើតឡើង។ យោងតាមលោក​ Boonrot ​បានឱ្យដឹងថា​ជនរងគ្រោះព្យាយាមបើកវ៉ារថយន្តដឹកទំនិញ​។ ​ទោះបីជាជនរងគ្រោះបានពាក់មួកសុវត្ថិភាពហើយក្តីក៏រូបគេត្រូវ​បាត់បង់ជីវិតភ្លាមៗក្រោយពេលមានគ្រោះថ្នាក់។

ប៉ូលិសបាននិយាយថាជនបង្កហេតុ​ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទបើកបរមិនប្រុងប្រយ័ត្នបណ្តាលឱ្យមនុស្សស្លាប់។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The pattaya news

from: https://tnaot.com/km/m/detail/article/9467766