Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្នងការ បញ្ជាខណ្ឌទាំង ១៤ ស្ទូចរថយន្តទាំងអស់ដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាឲ្យសមត្ថកិច្ច ស្ទូចរថយន្តទាំងឡាយណាដែលចតល្មេីសស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ យកមកធ្វេីការផាកពិន័យ ដោយគ្មានការលេីកលែងឡេីយ ។

នៅក្នុងកិច្ចប្រជុំដកពិសោធន៍ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២០ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ការរិយាល័យចរាចរណ៍ផ្លូវគោក ការរិយាល័យសណ្តាប់ធ្នាប់ និងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ត្រូវតែចេញកម្លាំង និងរថយន្តស្ទូច ជាប្រចាំដេីម្បីចុះរៀបចំសណ្តាប់ធ្នាប់តាមគ្រប់គោលដៅទាំងអស់ ដេីម្បីកាត់បន្ថយការកកស្ទះ និងរៀបចំទីក្រុងឲ្យមានសោភ័ណភាពល្អ ៕

ដោយ៖សួង សាម

from: https://tnaot.com/km/m/detail/article/9467708