នៅថ្ងៃពុធនេះ ក្រុមហ៊ុន Qualcomm បានប្រកាសជាផ្លូវការនូវការធ្វើបច្ចុប្បន្នភាពបន្ថែមទៅនឹងបន្ទះឈីបលំដាប់ខ្ពស់របស់ខ្លួន។ បន្ទះឈីប Snapdragon 865+ ត្រូវបានបញ្ជាក់រួចហើយថាត្រូវបានប្រើនៅក្នុងស្មាតហ្វូនលេងហ្គេមលំដាប់ខ្ពស់ពីរគឺ ទូរសព្ទ Asus ROG Phone 3 និងទូរសព្ទ Lenovo Legion ។
ឥឡូវនេះក្រុមហ៊ុន Lenovo បានប្រកាសថា ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននឹងមកដល់នៅថ្ងៃទី២២ ខែកក្កដា ដែលជាថ្ងៃប្រកាស Asus ROG Phone 3 ។ នេះបើយោងតាមព័ត៌មានបានផ្សព្វផ្សាយជាសាធារណៈនៅលើបណ្តា Weibo តាមរយៈគណនី Lenovo។ ទូរសព្ទនេះនឹងត្រូវប្រកាសនៅម៉ោង ៧ និង ៣០នាទីយប់ ម៉ោងនៅទីក្រុងប៉េកាំង ។ Snapdragon 865+ ថ្មីនាំមកនូវការបង្កើនល្បឿនដល់ទៅ ១០ភាគរយ នៃស្នូល CPU និង GPU ដែលមានល្បឿនលឿន ។
យោងតាមរបាយការណ៍ និងពាក្យចចាមអារ៉ាមមុនៗ Lenovo Legion នឹងមានអេក្រង់ប្រភេទ FHD + resolution ជាមួយនឹង Refresh Rate 270Hz ។ ទូរសព្ទនេះមាន RAM ប្រភេទ LPDDR5 ទំហំ 16GB និងអង្គផ្ទុកទន្នន័យ 512GB ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖