Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងភាគថៃចំនួន៥ ដែលត្រៀមបញ្ចាំងក្នុងខែកក្កដា និងសីហា

បន្ទាប់ពីបានឃើញនូវវិស័យភាពយន្តទទួលបានភាពរីកចម្រើនខ្លាំង ពេលនេះបណ្តាស្ថានីយទូរទស្សន៍របស់ថៃកំពុងនាំគ្នាសម្រុកផលិតរឿងភាគជាច្រើន ដើម្បីធ្វើការប្រកួតប្រជែងគ្នា។ ជាមួយគ្នានេះដែរមានទូរទស្សន៍ចំនួន៣កំពុងតែចាក់បញ្ចាំងរឿងភាគរបស់ខ្លួននៅក្នុងខែកក្កដានេះ និងមានរឿងមួយចំនួនត្រៀមបញ្ចាំងក្នងខែសីហា។ អ្វីដែលកាន់តែពិសេសនោះរឿងទាំង៥ដែលកំពុងត្រៀមចាក់បញ្ចាំង ចូលរួមសម្តែងសុទ្ធតែតារាល្បីៗ មានរូបសម្រស់ស្រស់ស្អាត និងសង្ហាថែមទៀតផង។ តោះចង់ដឹងមានរឿងអ្វីខ្លះ សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា។

១. រឿង Fai Sin Chue

រឿង“Fai Sin Chue” បានចាក់បញ្ចាំងកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅលើកញ្ចក់ទូរទស្សន៍ GMM TV 25 រៀងរាល់ថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍វេលាម៉ោង ០៨:១០ នាទីយប់។ ក្នុងរឿងនេះដែរចូលរួមសម្តែងដោយតារាល្បីជាច្រើនមានដូចជា Ying Rhatha, Yard Yardthip, Bie Thassapak, Off Jumpol, និង Joss Way-ar។

២. រឿង Mia Archeep

ចំពោះរឿង “Mia Archeep” ចូលរួមសម្តែងដោយ លោក Mai Warit និង អ្នកនាង Prang Kannarun ។ លើសពីនេះរឿងមួយនេះត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិលេខ៣ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ រៀងរាល់ថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ វេលាម៉ោង២០:២០នាទីយប់។

៣. រឿង Duang Baeb Nee Mai Mee Ju

លោក Alek Teeradetch និងកញ្ញា Mint Chalida ត្រៀមបង្ហាញផ្ទាំងទស្សនីយភាពនៅក្នុងរឿងភាគថ្មីដែលមានចំណងជើងថា“Duang Baeb Nee Mai Mee Ju” ។ រឿងភាគមួយនេះនឹងត្រៀមចាក់បញ្ចាំងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិលេខ៣។

៤. រឿង Chun Cheu Bussaba

សម្រាប់រឿងភាគថ្មីរបស់ទូរទស្សន៍ ONE 31 ដែលមានចំណងជើងថា“Chun Cheu Bussaba” សម្តែងជាតួគូស្នេហ៍ដោយ លោក Film Thanapat ជាមួយកញ្ញា Bee Namthip។ កាន់តែពិសេសនោះរឿងមួយនេះនឹងត្រៀមចាក់បញ្ចាំងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៨:១៥ នាទីល្ងាច។

៥. រឿង Sunya Ruk Sunya Luang

រីឯរឿងភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិលេខ ៣ ដែលមានចំណងជើងថា “Sunya Ruk Sunya Luang” មួយនេះវិញគ្រោងនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះហើយ។ សម្រាប់រឿងមួយនេះដែរចូលរួមសម្តែងដោយ Denkhun Ngamnet, Namwhan Phulita និង Namfon Patcharin។

សម្រាប់អ្នកគាំទ្រដែលនិយមតាមដានរឿងភាគថៃប្រាកដជាបានសប្បាយភ្នែកទៀតហើយជាមួយរឿងភាគទាំងអស់នោះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ thai update

from: https://tnaot.com/km/m/detail/article/9467604