
នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ មានប្រភពសារព័ត៌មានថៃមួយបានឲ្យដឹងថា Inn Sarin Inpitar និង Job Thuchapol នឹងត្រូវសម្តែងជាតួឯកជាមួយគ្នានៅក្នុងរឿងភាគថ្មីបែប BL (បុរសស្រលាញ់បុរស) មានចំណងជើងថា “Khun Mhee Patiharn”។
លើសពីនេះទៀតតារាសម្តែងទាំងពីររូបរាងស្រស់សង្ហាដូចគ្នានោះ ក៏បានមកថតរូប និងផ្លាស់ប្តូរសម្លៀកបំពាក់ដើម្បីហាត់សមសម្រាប់តួអង្គនីមួយៗនៅក្នុងរឿងភាគថ្មីមួយនេះផងដែរ។
មិនតែប៉ុណ្ណោះអ្នកដឹកនាំរឿងលោក Khun Dew ក៏បានបង្ហោះរូបភាពរបស់អ្នកទាំងពីរនៅលើបណ្តាញសង្គម Instagram របស់ខ្លួន។
ក្នុងរូបភាពនេះដែល លោក Inn Sarin Inpitar និង លោក Job Thuchapol បានស្លៀកសម្លៀកបំពាក់ជាលក្ខណៈគូស្នេហ៍ ដែលមើលទៅមានភាពស្រស់សង្ហា និងសមគ្នាថែមទៀតផង។
គួរបញ្ជាក់ផងដែរថានេះជារឿងភាគដំបូងរបស់ទូរទស្សន៍ថៃប៉ុស្តិលេខ៣ ដែលបានផលិតខ្សែភាពយន្តជាលក្ខណៈបុរសស្រលាញ់បុរស។
តោះចង់ដឹងថារឿងភាគបែបបុរសស្រលាញ់បុរសដំបូងរបស់ទូរទស្សន៍ថៃប៉ុស្តិលេខ៣ល្អមើលកម្រិតណា កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update