ក្រុមបិសាចក្រហម Manchester United នឹងធើ្វដំណើរទៅកាន់កីឡដ្ឋាន Villa Park ដើម្បីតទល់នឹងក្រុមម្ចាស់ផ្ទះ Aston Villa នៅវេលាម៉ោង ២:១៥នាទីរំលងអាធ្រាតនេះ។
ក្រុមទាំង២ សុទ្ធសឹងតែត្រូវការពិន្ទុជាចាំបាច់ ត្បិត Man Utd ព្យាយាមឈ្នះដើម្បីមានកៅអីលេងក្នុងពានរង្វាន់ Champions League រដូវកាលក្រោយ ស្របពេល Aston Villa ព្យាយាមរកពិន្ទុដើម្បីគេចផុតពីតំបន់គ្រោះថ្នាក់។
បើយោងតាមសារព័ត៌មាន Manchester Evening News បានចុះផ្សាយថា Solskjaer អាចនឹងប្រើប្រព័ន្ធ ៤-២-១-៣ ដែលជាប្រព័ន្ធ Man Utd ជោគជ័យនាប៉ុន្មានប្រកួតចុងក្រោយនេះ ដោយ De Gea អ្នកចាំទី, ខ្សែការពារ Lindelof, Maguire, Wan-Bissaka និង Shaw ឯ Matic និង Pogba ស្ថិតនៅតំបន់បម្រើការពារ, Fernandes ក្នុងតំបន់បម្រើប្រយុទ្ធ, Greenwood, Martial និង Rashford ស្ថិតនៅតំបន់ប្រយុទ្ធខាងលើ៕
ប្រភព៖ Manchester Evening News