ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នេះ បញ្ជូន ម្ចាស់រថយន្ត Highlanderទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់ ករណីបើកដេញបំបុកជនសង្ស័យដែលធ្វើសកម្មភាពឆក់កាបូបលុយរបស់ខ្លួនចំនួន៦ពាន់ដុល្លារ បណ្តាលអោយស្លាប់ ៕
គូររំលឹកផងដែរថាករណីខាងលើនេះ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីម សេរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HQ-2546 មកពីក្រោយក៏បានធ្វើសកម្មភាពឆក់កាបូប ពីម្ចាស់រថយន្ត Highlanderពណ៌សពាក់ស្លាកលេខភ្នំពេញ2AF-7006បម្រុងចូលកាត់សក់បានសម្រេចនៅចំណុចផ្លូវ១០១១ កែងផ្លូវ៧២ភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ
រួចហើយព្យាយាមជិះម៉ូតូរត់ត្រូវម្ចាស់កាបូប បើករថយន្តប្រដេញតាមពីក្រោយ រហូតបុកម៉ូតូជនសង្ស័យបណ្ដាលឱ្យស្លាប់នៅចំណុច ផ្លូវភ្នំពេញហាណូយ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ម្ចាស់រថយន្ត Highlander ដែលបើកបុកជនសង្ស័យបណ្ដាលឲ្យស្លាប់មានឈ្មោះ គង់ ខេមរា ភេទប្រុសអាយុ៣៧ឆ្នាំ ជាចៅក្រមមួយរូបប្រចាំខេត្តកោះកុង ចំណែកជនសង្ស័យមានឈ្មោះ សាយ គឹមនី ភេទស្រី អាយុ៣០ឆ្នាំ ជាអ្នកធ្វើសកម្មភាពឆក់កាបូប ។ ផេង ភាព