
ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយ Blink Bleh មិនត្រឹមតែជា Influencer ដែលមានភាពល្បីល្បាញនោះទេ ថែមទាំងមានសមត្ថភាពជាច្រើនគួរអោយកត់សំគាល់ផងដែរ។
យ៉ាងណាមិញ មិនត្រឹមតែជា Influencer នោះ ស្រីស្អាតរូបនេះក៏ជា Youtuber ថែមទាំងមានសមត្ថភាពសិល្បៈ ច្រៀង និង រាំ បានយ៉ាងល្អថែមទៀតផង។ ស្រីស្អាតរូបនេះក៏ធ្លាប់បានឆ្លងកាត់ការប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើនដូចជា៖ X Factor Cambodia, Cambodian Net Idol Season 2 ។ ចំពោះការរៀបចំខ្លួនវិញ Blink Bleh តែងតែមានអ្វីប្លែកជានិច្ចជាមួយនឹងការ Make Up យ៉ាងស្រស់ស្អាតគួរអោយទាក់ទាញតែម្តង។
លើសពីនេះទៅទៀត រាល់បង្ហោះរូបភាព និង វីដេអូ របស់ស្រីស្អាតរូបនេះ ពិតជាទទួលបានការគាំទ្រខ្លាំងពីអ្នកគាំទ្ររបស់ខ្លួន ថែមទាំងមានការចែករំលែកបន្តគ្នាជាច្រើនហូរហែរតែម្តង៕
រូបភាពពី ៖ Ratanak – រតនៈ