កោះកុង៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៏និតិវិធីក្រសួងមហាផ្ទៃបានបញ្ជូនជនជាតិវៀតណាមប្រុសស្រី៤៩នាក់ដែលលួចមកស្នាក់នៅកម្ពុជាដោយខុសច្បាប់មកកាន់ទីក្រុងភ្នំពេញដើម្បីសាកសួបន្តនៅព្រឹកថ្ងៃទី៩ខែកក្កដាឆ្នំ២០២០នេះ។
លោកឧត្តមសេនីយ៏ឯក កែម សារឹម ប្រធាននាយកដ្ឋានសើបអង្កេតនិងអនុវត្តន៏និតិវិធី បានឲ្យដឹងថា៖ នៅរសៀលម៉ោង២ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២០ម្សិលមិញនេះ លោក ឧត្តមសេនីយ៍ឯ សុខន បញ្ញារិទ្ធ អគ្គនាយករងអគ្គនាយកដ្ឋានអន្តោប្រវេសន៏បានដឹកនាំកម្លាំងចុះទៅឃាត់ជនជាតិវៀតណាមដែលលួចចូលមកស្នាក់នៅប្រទេសកម្ពុជាដោយគ្មានលិខិតស្នាមនៅចំនុចភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុងក្រោយពេលឃាត់ខ្លួនជនបរទេសខាងលើនេះរួចមកកម្លាំងនគរបាលអន្តោប្រវេសន៏បានបញ្ជូនខ្លួនមកកាន់នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍និតិវិធីនិងបញ្ជូនទៅកាន់ប្រទេសកំណើតវិញនៅពេលក្រោយ។ ដោយ៖ សួង សាម