រាជធានីភ្នំពេញ ៖ ជាស្រីស្រស់ស្អាតមានធ្មេញច្រពើស និងជាពិធីការិនីដ៏ល្បីឈ្មោះមួយរូប កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានក្លាយជាតារាស្រីមួយដួង ដែលមហាជនតែងតែនិយាយសរសើរពីរូបសម្រស់ស្រស់សោភារបស់នាងជារឿយៗ ព្រោះថា នាងពិតជាស្រស់ស្អាតពីធម្មជាតិ មិនដែលមានប្រវត្តិឆ្លងកាត់មុខកាំបិតកែសម្រស់នោះទេ ជាពិសេសគឺស្រីស្អាតរូបនេះនៅតែមានសម្រស់ក្មេងជាងវ័យ ។
ដោយឡែក កាលពីពេលថ្មីៗនេះ គ្រាន់តែអតីត Freshie Girl ចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំ២០០៧ រូបនេះ បង្ហោះរូបនៅក្នុងបណ្តាញសង្គម Instagram របស់នាងក្នុងស្លៀកសំលៀកបំពាក់សាមញ្ញា ជាមួយនឹងខោខូវប៊យ អមជាមួយនឹងអាវយឺតពណ៌សសោះ ក៏រូបនាងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនផងដែរ ហើយពិតជាស្រស់ស្អាតពិតៗ រហូតអ្នកគាំទ្រលាន់មាត់ថា ហេតុតែគេជាស្រីស្អាត ទោះស្លៀកពាក់អ្វីក៏ឃើញស្អាតខ្លាំងដែរ ព្រោះចេញរាងឡើងស្រឡូន ចង្កេះតូច ទ្រូងមូលក្លំ ផ្សំនឹងទម្រង់មុខពងក្រពើស្រស់ ជាពិសេសនាងជ្រើសរើសការទម្លាក់សក់វែងរលោងក្រាលគ្របលើស្មារ គឺពិតជាសាកសមនឹងឈុតខោអាវ បែបយុវវ័យសាមញ្ញណាស់ ។
នៅក្នុងការបង្ហោះរូបនោះ កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន បានស្លៀកពាក់បែបនោះទៅកន្លែងទទួលទានអាហារមួយកន្លែង ដោយនេះជារឿងធម្មតានោះទេ ដែលតារាស្រីរូបនេះតែងតែតុបតែងខ្លួនសសាមញ្ញាបែបនេះ គ្រាន់តែលើកនេះសូម្បីតែនាងស្លៀកខូវកាប៊យអាវយឺតក៏លេចធ្លោចេញនូវសម្រស់ស្រស់ស្អាតនិងទាក់ទាញដែរ ។
គួរបញ្ចាក់ផងដែរថា ចាប់តាំងពីចូលសិល្បៈអស់រយៈពេលជិត១៥ឆ្នាំកន្លងមកនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មិនដែលមានព័ត៌មានអាសូវរឿងស្នេហា ជាមួយនឹងអ្នកសិល្បៈម្នាក់ណានោះឡើយ ។
តោះទៅមើលអាយដលអ្នកទាំងអស់គ្នា ថាស្រស់ស្អាតយ៉ាងណាជាមួយឈុតខោខូវ
ប៊យ និងអាវយឺត។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព