
តារាសម្តែងដ៏ល្បីល្បាញ អ្នកនាង ម៉ាក់ សែនសូនីតា ហៅ (តូតា) បានបព្ចាប់ភាពនៅលីវរបស់ខ្លួនកាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០។
បើគិតចាប់ពីថ្ងៃរៀបការមកទល់ពេលនេះគឺមានរយៈពេលជិតប្រាំខែហើយដែលអ្នកនាង និងស្វាមីលោក ប៉ុល វិបុល បានរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គល។ មកដល់បច្ចុប្បន្ន គេសង្កេតឃើញថាអ្នកនាងបានពពោះកូនដំបូងរបស់ខ្លួនជាង៣ខែមកហើយ។
អ្វីដែលកាន់តែនឹកស្មានមិនដល់នោះ គឺថាសម្រស់របស់អ្នកនាងនៅតែមានភាពស្រស់ស្អាត មិនប្រួលប្រែចាញ់ពេលនៅលីវប៉ុន្មានឡើយ។
មិនតែប៉ុណ្ណោះអ្នកនាងតែងតែចែករំលែកពីសកម្មភាពផ្ទាល់ខ្លួន ក៏ដូចជារូបភាពស្អាតៗជាច្រើននៅលើបណ្តាញសង្គម Instagram ផ្លូវការរបស់ខ្លួនទៀតផង។
លើសពីនេះទៀតរាល់ពេលដែលអ្នកនាងចេញដំណើរទៅណាម្តងៗ តែងតែទទួលបានការយកចិត្តទុកដាក់ខ្លាំងបំផុតពីស្វាមីផងដែរ។
នេះអាចបញ្ជាក់បានថាអ្នកនាង និងស្វាមីកំពុងរស់នៅយ៉ាងមានសេចក្តីសុខ និងត្រៀមខ្លួនកសាងគ្រួសារដ៏កក់ក្តៅក្នុងពេលខាងមុខនេះដែរ៕
អត្ថបទដោយ៖ ភារ៉ា