Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពេលភ្លៀងម្តងៗយ៉ាងហោចកន្លះម៉ោង ទើបទឹកហូរអស់ពីម្តុំផ្សារកណ្តាល

ភ្នំពេញ៖ ទឹកលិចម្តុំផ្សារកណ្តាល នៅតែជាបញ្ហាសម្រាប់ប្រជាពលរដ្ឋ ដែលប្រកបរបរអាជីវកម្មនៅទីនោះ ព្រោះពេលភ្លៀងទឹកលិចធ្វើឲ្យពួកគាត់ពិបាកក្នុងការលក់ដូរ និងធ្វើការងារផ្សេងៗ។ ប៉ុន្តែពួកគាត់បានឲ្យដឹងថា ក្នុងមួយរយៈចុងក្រោយនេះ ទោះជាពេលភ្លៀងម្តងៗមានទឹកឡើងលិចក៏ពិតមែន តែមិនលិចក្នុងរយៈពេលយូររាប់ម៉ោងដូចកាលមុនឡើយ។

អ៊ុំស្រីជាអ្នកលក់បាយម្ហូបម្នាក់នៅក្បែរផ្សារចាស់បានឲ្យដឹងថា កាលពីមុនពេលភ្លៀងម្តងៗ តែងធ្វើឲ្យមានការលិចលង់ពិបាកលក់ដូរណាស់ គាត់ថា “កាលពីមុនគ្មួយអើយ ភ្លៀងម្តងៗអណ្តែតចាន អណ្តែតឆ្នាំ តែពេលនេះ មិនសូវយូរដូចកាលពីមុនទេ យ៉ាងយូរ៣០នាទីអីទឹកហូរទៅអស់ហើយ ព្រោះគេធ្វើលូទឹកធំៗជាងមុន”។

ចំណែកអ្នកលក់ឪឡឹកតាមរទេះរុញម្នាក់នៅម្តុំនោះបានឲ្យដឹងដែរថា ម្តុំផ្សារកណ្តាលនេះនៅតែមានការលិចទឹក មិនខុសពីផ្សារអូរឬស្សី និងផ្សារដើមគរនោះទេ ហើយភាគច្រើនមូលហេតុបណ្តាលឲ្យលិចគឺមកពីសំរាម និងការបិទសន្ទះលូដែលមានប្រហោងធំៗ។

ស្រដៀងគ្នានោះដែរ អ្នកលក់ទឹកកកនៅកាច់ជ្រុងខាងជើងឆៀងខាងលិចផ្សារកណ្តាល បានលើកឡើងថា កាលពីមុនទឹកលិចម្តុំផ្សារកណ្តាលនេះ គឺលិចរាប់ម៉ោងទម្រាំស្រកអស់ទៅវិញមិនថាភ្លៀងតិច ឬច្រើននោះទេ តែងតែលិច ប៉ុន្តែពេលនេះ មានភាពស្រួលជាងមុនព្រោះលិចមិនសូវយូរប៉ុន្មានទេ។ លោកថា “បានជាទីនេះទឹកលិចព្រោះវាជាទីប្រជុំទឹកហូរមកពីគ្រប់ទិស មិនថាផ្សារចាស់ ផ្សាររាត្រី ខាងលិច ខាងកើត គឺប្រមូលមកទីនេះទាំងអស់” ។

រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​ទីភ្នាក់ងារ​ជប៉ុន​សម្រាប់​កិច្ច​សហប្រតិបត្តិការអន្តរជាតិហៅ​កាត់​ថា​ JICA ​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង​៣០លានដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ស្ដារ​ប្រព័ន្ធ​លូរ​នៅ​តាម​ខណ្ឌ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ។

ក្នុងនោះរួមមានការដាក់បណ្ដាញលូមេនៅក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ សាងសង់អាងស្តុកទឹកក្រោមដី និងស្ថានីយបូមទឹក​នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដំឡើងរបាមេកានិចស្វ័យប្រវត្តិប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ផងដែរ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយនិងបំបាត់ការលិចទឹកនៅរដូវវស្សាក្នុងរាជធានីភ្នំពេញ៕ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9466879