Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យុវតីម្នាក់បានដេកស្លាប់នៅក្នុងរថយន្តដោយមិនដឹងមូលហេតុច្បាស់លាស់នៅទីក្រុង Pattaya

កាលពីម្សិលមិញនៅស្រុក​​​ Banglamung មាននារីវ័យក្មេងម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្បែរឡានមួយគ្រឿងដែលក្នុង​ឡាននោះគេឃើញមាន​ចង្រ្កានដុតធ្យូងមួយ។​ ​

ប៉ូលិស ក្រុមជួយសង្គ្រោះបន្ទាន់និងក្រុមការងារកាសែត The Pattaya News ត្រូវបានគេជូនដំណឹងអំពីឧប្បត្តិហេតុនេះនៅម៉ោងប្រហែល ១០ព្រឹក​ក្នុងតំបន់ Khao Maikaew ។ ​ជនរងគ្រោះមានឈ្មោះថា ​ Sirinthip Geeteepakun អាយុ ២៧ឆ្នាំ ដែលត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងឡាន ហើយគេយកមកដាក់លើគ្រែ​មួយជាប់នឹងដី។ ​នៅលើខ្លួនប្រាណជនរងគ្រោះ ប៉ូលិសរកមិនឃើញមានសញ្ញាណាមួយដែលបញ្ជាក់ថា ជនរងគ្រោះត្រូវបានគេវាយធ្វើបាបនោះទេ។

​សមាជិកអ្នកសង្គ្រោះបន្ទាន់បានរកឃើញរថយន្តប្រភេទ SUV មួយគ្រឿងដែល​មានបែកកញ្ចក់មួយចំហៀង និងចង្ក្រានធ្យូងតូចមួយ​នៅ​កន្លែងដាក់ជើងរបស់អ្នកបើកបរ​។ ប៉ូលិសជឿជាក់ថាជនរងគ្រោះបានស្លាប់យ៉ាងហោចណាស់ ២៤ ម៉ោងមុនពេលគេរកឃើញសាកសពរបស់នាង។ សាច់ញាតិរបស់ជនរងគ្រោះបានប្រាប់កាសែត The Pattaya News ថាពួកគេបានព្យាយាមហៅរូបនាងឱ្យ​ចេញពីក្នុងរថយន្ត ប៉ុន្តែ​មិនបានសម្រេចទើប​ពួកគេព្យាយាមបំបែកកញ្ចក់ឡានដើម្បីយកខ្លួននាងចេញពីឡាននោះ។ ជនរងគ្រោះ​គឺជាកូនស្រីរបស់ប្រធានចៅហ្វាយស្រុក Banglamung។ ​សាច់ញាតិបានប្រាប់កាសែត​ The Pattaya News ថាពួកគេមិនដឹងថាហេតុអ្វីបានជាជនរងគ្រោះសម្លាប់ខ្លួននោះទេ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9465823