ត្រលប់ទៅខែធ្នូវិញ ក្រុមហ៊ុន Redmi បានណែនាំទូរសព្ទ Redmi K30 និង K30 5G របស់ខ្លួនជាទូរសព្ទធុនមធ្យម។ ចាប់តាំងពីពេលនោះមកយើងបានឃើញស៊េរីនេះពង្រីកបន្ថែមជាមួយចំនួន ៤បន្ថែមទៀត ហើយឥឡូវនេះក្រុមហ៊ុនបានប្រកាសថាស៊េរី K30 បានលក់លើស ៣លានគ្រឿងនៅក្នុងប្រទេសចិន។
ដើម្បីអបអរសាទរសមិទ្ធិផលដែលក្រុមហ៊ុន Redmi កំពុងផ្តល់ជូននូវទូរសព្ទស៊េរី Redmi K30 ដែលមានពីរជម្រើស ជាមួយ RAM ទំហំ 6GM និងអង្គផ្ទុកទិន្នន័យ 128GB ក្នុងតម្លៃ ១ ៣៩៩ CNY និង RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 128GB ក្នុងតម្លៃ ១ ៥៩៩ CNY ។ ការផ្តល់ជូននេះនឹងអាចប្រើបានតែនៅចន្លោះថ្ងៃទី ៨-១២ ខែកក្កដាតាមរយៈហាងអ៊ីនធឺណេតផ្លូវការរបស់ក្រុមហ៊ុន Xiaomi ។
នៅក្នុងព័ត៌មានដែលទាក់ទងនឹងពាក្យចចាមអារាមថ្មីៗនេះបានលើកឡើងថា ក្រុមហ៊ុននឹងរកសមាជិក K30 Ultra ដែលមានឈ្មោះថា K30 Ultra ដែលត្រូវបានគេរំពឹងថានឹងមកដល់ជាមួយនឹងបន្ទះឈីប MediaTek Dimense ផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖