Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកពាក់ព័ន្ធក្នុងវិស័យអប់រំឯកជនមួយចំនួន នៅមិនទាន់យល់ច្បាស់ពីគោលការ បើកសាលារៀន៣ដំណាក់កាល របស់ក្រសួងអប់រំ

បណ្តាគ្រឹះស្ថានអប់រំឯកជនមួយចំនួន កំពុងរៀបចំឯកសារ តៀមដាក់ទៅក្រសួងអប់រំ យុវជននិងកីឡា ដើម្បីស្នើសុំបើកសាលារៀនរបស់ខ្លួនឡើងវិញ បើទោះបីជា ពួកគេនៅមិនទាន់ដឹងច្បាស់ ពី គោលការបើកសាលារៀនអន្តរជាតិ ៣ដំណាក់កាលរបស់ក្រសួងអប់រំ ដែលគ្រោងនឹងអនុវត្ត នាពេលខាងមុខនេះ។

បើតាមលោក នួម សំណាង នាយករងនៃសាលារៀនអន្តរជាតិ New gateway international school នៅ​មិន​ទាន់ទទួលបានព័ត៌មានជាក់លាក់ ពីខាងក្រសួងអប់រំ​ ជុំវិញការបើកដំណើរការសាលារៀន ក្នុងដំណាក់កាលទី១នេះនៅឡើយទេ។ “យើងអត់ដឹងថា សាលារបស់យើងស្ថិត នៅក្នុងចំណោមហ្នឹងដែរឬអត់?”។

ជាមួយគ្នានេះ លោកនាយករងនៃសាលាខាងលើ នៅរង់ចាំទទួលព័ត៌មានពីខាងក្រសួង ដើម្បីឱ្យដឹងច្បាស់ថាសាលាណាខ្លះ ត្រូវបានចូលនៅក្នុងដំណាក់កាលទី១។ “យើងកំពុងរៀបចំពាក្យ​ដាក់​ទៅក្រសួង ប៉ុន្តែយើងរង់ចាំមើលលក្ខខណ្ឌ របស់ក្រសួងអប់រំ ថាតើគេត្រូវការឱ្យសាលាធ្វើអ្វីខ្លះ?”។ “ខ្ញុំសំណូមពរដល់ក្រសួងអប់រំ គួរពិចារណា ដាក់សាលារបស់ខ្ញុំ ក្នុងដំណាក់​កាលទី១”។ 

ការប្រកាសបើកសាលាក្នុងដំណាក់កាលទី១ គឺជារឿងល្អប្រសើរ សម្រាប់គ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត ព្រោះនេះ គឺជាការទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ពីក្រុមអ្នកប្រកបអាជីវកម្មបើក​សាលារៀន​សិក្សាឯកជន។

ត្បិតមានគ្រឹះស្ថានឯកជនមួយចំនួន កំពុងរៀបចំលិខិតស្នើសុំ បើកសាលារៀនឡើងវិញក៏ដោយ ប៉ុន្តែក៏មានសាលាឯកជនមួយចំនួនទៀត ហាក់នៅមានការស្ទាក់ស្ទើរ នៅក្នុងការរៀបចំពាក្យស្នើសុំ​ដាក់​ទៅក្រសួងអប់រំ នៅក្នុងពេលនេះ ព្រោះពួកគេនៅរង់ចំាមើលការអនុវត្តរបស់ក្រសួងអប់រំ ក្នុងដំណាក់កាលទី១នេះសិន។

លោក ប៉ិច បូឡែន អគ្គនាយក Westline Education Group បាន​ឱ្យដឹងថា វាជាចេតនាល្អមួយរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ ក្នុងការសម្រេចបើកសាលាជា៣ដំណាក់កាល ព្រោះបើសិនជាបើកព្រមគ្នា វាអាចមានហានីភ័យដែរ។ “យើងមិនទាន់មានប្រព័ន្ធសុវត្ថិភាពអ្វី ដែលសាលានីមួយៗ គួរយកមកអនុវត្តនោះទេ”។

លោកអគ្គនាយកបញ្ជាក់ថា សម្រាប់និតីវិធី នៅក្នុងការវាយតម្លៃសាលា ដែលមានស្តង់ដាខ្ពស់ គួរប្រព្រឹត្តទៅឱ្យមានយុត្តិធ៌ម ពេញលេញនិងត្រឹមត្រូវ ដែលអាចឱ្យយើងទទួលយកបានទាំងអស់គ្នា។ “សាលាខ្លះដាក់ឈ្មោះជាភាសាអង់គ្លេសInternational ប៉ុន្តែធាតុពិត គឺមិនមែនជាសាលាអន្តរជាតិទេ ដូច្នេះក្រសួងច្បាស់ជាពិចារ​ណាលើរឿងនេះ”។

បើតាមលោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា បានបង្ហាញនូវជំហររបស់ក្រសួងអប់រំ  យុវជន និងកីឡា លើការបើកដំណើរការសាលារៀនទាំងអស់ឡើងវិញ គឺនឹងប្រព្រឹត្តិ​ទៅ​តាមបីដំណាក់កាល។

សម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធាន​ការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។

នាពេលខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡានឹងជម្រាបសាធារណៈជនពីកាលបរិច្ឆេទ និងវិធានការចាំបាច់នានា សម្រាប់ដំណាក់កាលទី១។ ចំណែកឯដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឲ្យដំណាក់កាលទី១។

ក្រសួងអប់រំ យុវជន និងកីឡានឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់លើដំណាក់កាលទី១ រួចនឹងបន្តពិនិត្យករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ យោងលើផែនការដែលក្រសួង​បានរៀប​ចំ​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9464354