ភ្នំពេញ ៖ សង្ស័យមានវិប្បត្តិក្នុងគ្រួសារ ដែលមិនអាចដោះស្រាយបាន ស្ត្រីម្នាក់ សម្រេចចិត្តធ្វើអត្តឃាត (ដោយចង.ក) សម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល។ កាលពីវេលាម៉ោង១និង០០នាទី ថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួលលេខD១៨២ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នគរបាលប៉ុស្តិ៍គោកឃ្លាង បានឲ្យដឹងថា សពមានឈ្មោះ នួន យ៉ៃ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីធ្វើការបំភ្លឺពីសាច់ញាតិជិតខាង និងក្រុមគ្រួសាររួចមក ទើបដឹងថា ស្ត្រីខាងលើពិតជាមានវិប្បត្តិក្នុងគ្រួសារពិតប្រាកដមែន ហើយក៍សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះ តាមការសន្និដ្ឋានលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា សពខាងលើស្លាប់ដោយការចង.កពិតប្រាកដមែន។ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តព្រៃវែងតាមប្រពៃណី៕ ដោយ៖ ផេង ភាព