Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋបាលខេត្តកំពង់ស្ពឺចុះរុះរើផ្ទះសង់រំលោភដីរដ្ឋ

កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រើធម៌ក្ដៅចុះបង្ក្រាបអ្នកសង់ផ្ទះអនាធិបតេយ្យនៅក្នុងតំបន់ឧទ្យានជាតិ ព្រះសុរាម្រឹត

កុសុម: ( គិរីរម្យ ) ចំនួន២ទីតាំង 

ទីតាំងទី១ ស្ថិតនៅចំណុចនាគព័ន្ធ។ ក្រុមការងារបានរុះរើបង្គោលរបងឈើចំនួន៨៣៦បង្គោល, ដុតចោល, កាត់លួសបន្លាចំនួន៣ខ្សែ ស្មើនឹង៥០០គីឡូក្រាម, រុះរើគ្រោងផ្ទះឈើសង់ថ្មីៗ ចំនួន០១ខ្នង, រុះរើខ្ទមធ្វើពីឈើប្រក់ស័ង្កសី២ខ្ទម, រុះរើខ្ទមធ្វើពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីចំនួន០១ខ្ទម, ដុតកម្ទេចចោលខ្ទមប្រក់ស្បូវចំនួន៨ខ្ទម, រឹបអូសរោង ប្រក់ស្បូវចំនួន៤ រួចបាន យកទៅរក្សាទុកនៅស្នាក់ការដែនឧទ្យានជាតិ។ ក្រុមការងារក៏បានរឹបអូសអំពូលសូឡាចំនួន៦អំពូល ហើយសម្រាប់ទីតាំងដីដែលបានចុះបង្រ្កាបមានទំហំសរុប១២ហិកតា ចែកជា១៤ឡូតិ៍។

ទីតាំងទី២ ស្ថិតនៅចំណុចអូរកសេះមុខផ្លូវចូលមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ដោយក្រុមការងារបានវាយកម្ទេចផ្ទះសង់ផ្ទាល់ដី ធ្វើពីថ្មប្រក់សង្កសី១ខ្នង ដែលដីមានទំហំប្រមាណ០.១២ហិកតា។

លោក សរ សុពុត្រា អភិបាលរងខេត្តកំពុងស្ពឺ ដែលដឹកនាំកម្លាំងបង្ក្រាប បានឱ្យដឹងថា ៖ នេះជាការបង្ក្រាបលើសកម្មភាពជនអនាធិបតេយ្យដែលរំលោភយកដីរដ្ឋជាកម្មសិទ្ធិ។ មិនតែប៉ុណ្ណោះអាជ្ញាធរនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធករណីនេះ ដើម្បីរៀបចំចងក្រងសំណុំរឿងតាមនីតិវិធី៕ដោយ សួង សាម

from: https://tnaot.com/km/m/detail/article/9463481