Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

របៀបធ្វើជ្រក់គល់ខ្ទឹម ឬ គោឃីវ ស្រួយឆ្ងាញ់

របៀបធ្វើ ជ្រក់គល់ខ្ទឹម ឬគោឃីវ

=============

#គ្រឿងផ្សំ

– គស់ខ្ទឹម ២គីឡូក្រាម

– អំបិល ៦ស្លាបព្រាបាយ

– ស្ករស ២ស្លាបព្រាបាយ

#របៀបធ្វើ

– យកដើមខ្ទឹមកាត់យកតែគល់ រួចកាត់ឬស និងសកអោយស្អាត ថ្លឹកយក២គីឡូក្រាម។

– យកទឹកមួយឆ្នាំង (យកល្មមត្រាំគស់ខ្ទឹមលិច) លាយជាមួយអំបិល ៣ស្លាបព្រាបាយ រួចកូអោយរលាយអំបិល

  សឹមដាក់គស់ខ្ទឹមត្រាំក្នុងទឹកអំបិល ២ទៅ៣ម៉ោង រួចលាងទឹកអោយស្អាត ទុកអោយស្ងួតទឹក។

– យកគស់ខ្ទឹមទៅដាក់ក្នុងកែវមានគំរបអោយពេញ។

– យកចានដែកមួយដាក់ទឹកក្តៅអ៊ុនៗ ១.៤លីត្រ រួចដាក់អំបិល ៣ស្លាបព្រាបាយ និងស្កររួចកូអោយរលាយ

  សឹមយកទៅចាក់ក្នុងកែវខ្ទឹមអោយលិចគស់ខ្ទឹម ត្រាំទុកចោល ៥ទៅ៧ថ្ងៃអាចយកមកទទួលទានបាន៕

ប្រភព: អ្នកស្រី សុគន្ធារី

from: https://tnaot.com/km/m/detail/article/9463061