យោងតាមសារព័ត៌មាន Sky នៅប្រទេសអ៊ីតាលីបានឱ្យដឹងថា ក្លិប AC Milan នឹងតែងតាំងលោក Ralf Rangnick ជាគ្រូបង្វឹកថ្មីនិងជាប្រធានបច្ចេកទេសនៅចុងបញ្ចប់នៃរដូវកាលក្របខ័ណ្ឌ Serie A ។
បុរសវ័យ ៦២ឆ្នាំរូបនេះនឹងជំនួសលោក Stefano Pioli ជាគ្រូបង្វឹក ជាប្រធានក្លិបបាល់ទាត់ Paolo Maldini និងជានាយកបច្ចេកទេសផងដែរ ។
បច្ចុប្បន្ន លោក Rangnick គឺជាប្រធានផ្នែកកីឡា និងដឹកនាំក្រុម Red Bull មិនតែប៉ុណ្ណោះធ្លាប់ជាគ្រូបង្វឹកនៅក្លិប RB Leipzig ចំនួនពីរលើកផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysports