សត្វជ្រូកដ៏ធំមួយក្បាលបានដើរចូលទៅក្នុងសួនច្បារនៅខាងមុខផ្សារមួយក្នុងស្រុក Bang Phli កាលពីរសៀលថ្ងៃចន្ទហើយត្រូវបានប៉ូលិសនិងអ្នកជួយសង្គ្រោះចាប់បានភ្លាមៗដើម្បីយកមករក្សាទុក។
សត្វជ្រូកនោះមានទម្ងន់ ១០០ គីឡូក្រាមហើយត្រូវបានរកឃើញដោយអ្នករត់ម៉ូតូឌុបម្នាក់។ វាស្ថិតនៅខាងក្រៅហាងលក់ទំនិញមួយលើផ្លូវ Theparat ឃុំ tambon Bang Phli។ មានការភ័យខ្លាចថាសត្វនេះអាចចូលក្នុងហាងបង្កការខូចខាតនិងបណ្តាលឱ្យអ្នកដើរក្នុងផ្សាររត់ចេញផងដែរ។
ប៉ូលិសនិងក្រុមសង្គ្រោះបន្ទាន់បានបង្រ្កាបសត្វជ្រូកដោយការផ្តល់អាហារនិងទឹកបន្ទាប់មកពួកគេចាប់យកវាដោយផ្ទាល់ដៃ។
រូបតំណាង
អ្នករត់ម៉ូតូឌុបម្នាក់បាននិយាយថា ដំបូងគាត់បានឃើញវានៅជិតផ្លូវចូលវត្ត Luang Pho To តាមបណ្តោយផ្លូវ Theparat ហើយវាបានដើរតាមម៉ូតូរបស់គាត់។ ដោយខ្លាចមានឡានបុកវា អ្នករត់ឌុបក៏ទូរសព្ទទៅប៉ូលិសឱ្យមកជួយអន្តរាគមន៍។ ពីរម៉ោងបន្ទាប់មក ប៉ូលិសចាប់សត្វជ្រូកបានហើយគ្មាននរណាម្នាក់បានបង្ហាញខ្លួនដើម្បីសុំវាយកទៅចិញ្ចឹមនោះទេ ប៉ុន្តែក្រោយមកក៏មានបុរសម្នាក់បានមកដល់ហើយសុំសត្វជ្រូកនេះទៅមើលថែឱ្យបានល្អនៅកសិដ្ឋានចិញ្ចឹមត្រីរបស់គាត់នៅតំបន់ Bang Bo ។ សត្វជ្រូកត្រូវបានគេដាក់ក្នុងទ្រុងហើយបុរសនោះក៏យកវាទៅ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post