Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អស្ចារ្យ​! ប្រាសាទ​ស្រដៀង​​ នឹង​បន្ទាយ​ស្រី​ លាក់​ខ្លួន​​កណ្ដាល​ព្រៃ​កម្រ​មាន​អ្នក​ទៅ​ដល់​

ប្រាសាទ​បុរាណ​ខ្មែរ​មួយ​មាន​រូបរាង​ និង​រចនាបថ​ស្រដៀង​គ្នា​សឹង​បេះបិទ​ទៅ​នឹង​ប្រាសាទ​បន្ទាយ​ស្រី​ដ៏​ល្បីល្បាញ​ បើ​ទោះ​ជា​មួយ​ស្ថិត​នៅ​ខេត្ត​សៀមរាប​ និង​មួយ​ស្ថិតនៅ​ខេត្ត​ព្រះ​វិហារ​ក៏​ដោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាសាទ​នេះ​មាន​ឈ្មោះ​ថា​ភ្នំ​សណ្ដក​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តែង​ ឃុំ​ស្រយង់​ ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ។​ ប្រាសាទ​ភ្នំ​សណ្ដក​​​ឈរ​លើ​កំពូល​ភ្នំ​ខ្ពស់​បង្គួរ​មួយ​ គ្រប​ដណ្ដប់​ដោយ​ព្រៃ​ក្រាស់​ឃ្មឹក គ្មាន​ស្លាក​សញ្ញា​ប្រាប់​ទីតាំង មិន​ទាន់​មាន​ធ្វើ​ផ្លូវ​ចូល ឬ​ផ្លូវ​ឡើង​ទេ ថែម​ទាំង​គ្មាន​អ៊ីនធឺណិត​សម្រាប់​ប្រើ​ជីភីអេស​ទៀត​ផង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​អះអាង​របស់​ក្រុម​អ្នក​រុករក​​ ដើរ​ទៅ​ស្វែង​រក​ប្រាសាទ​នោះ​ស្មាន​ៗ​តាម​អ្នក​ស្រុក​ប្រាប់​ និង​ត្រូវ​ដើរ​ឡើង​សសៀរ​ៗ​តាម​ជម្រាល​ភ្នំ​ចោត​ៗ​កាត់​ព្រៃ ទាំង​ព្រឺ​ខ្លួន ស្ទើរ​តែ​បោះបង់​ចោល​បេសកកម្ម​របស់​ខ្លួន​ទៅ​ហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្រុម​រុក​រក​បាន​បន្ត​ដំណើរ​ទៅ​ដល់​ចង្កេះ​ភ្នំនៅ​ម៉ោង​ពីរ​រសៀល រួចបន្ត​ឡើង​ភ្នំ ទាំង​មិន​ដឹង​ទិស កាត់​ជម្រាល​ចោត​ៗ កណ្ដាល​ព្រៃ​ងងឹតស្លុប​ក្រោម​ទិដ្ឋភាព​មេឃ​ចង់​ភ្លៀង​តោង​ព្រៃ​តោង​វល្លិ ទម្រាំ​ឡើង​ដល់​លើ​ភ្នំ និង​រក​ប្រាសាទ​ឃើញ​នៅ​ម៉ោង​ប្រាំ​ល្ងាច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ក្រុម​រុករក​បាន​បក​ស្រាយ​ថា​ប្រាសាទ​នេះ​ធំ​​ស្អាត​គួរ​អោយ​ស្ញប់ស្ញែង សង់​ពី​ឥដ្ឋ​លាយ​ថ្ម​ភក់ ថ្ម​បាយ​ក្រៀម​ខ្មៅ មាន​អាយុ​កាល​សាងសង់​មុន​អង្គរវត្ត​ មាន​សំណង់​ រចនាបថ​ស្រដៀង​គ្នា​នឹង​បន្ទាយស្រី​ប៉ុន្តែ​មិន​ទាន់​អាច​បក​ស្រាយ​ថា​ក្នុង​រាជ្យ​ស្ដេច​អង្គ​ណា​នៅ​ឡើយ​ ដោយ​ទុក​តួ​នាទី​នេះ​ឲ្យ​ក្រុម​អ្នក​ជំនាញ​ជា​អ្នក​សិក្សា៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​រូប​៖ Thyvottha

from: https://tnaot.com/km/m/detail/article/9461862