កាលពីព្រឹកថ្ងៃអង្គារស្ទើរតែទាំងស្រុងនៃតំបន់ Khlong Tan នៅទីក្រុងបាងកកត្រូវបានផ្អាកដំណើរការអស់រយៈពេលជាច្រើនម៉ោងក្រោយពេលដែលរថយន្តសណ្តោងរ៉ឺម៉កកង់១៨ បានបើកបុកបង្គោលភ្លើង នៅលើផ្លូវ Sukhumvit ៧១ បណ្តាលឱ្យមានការស្ទះចរាចរណ៍ដែលអូសបន្លាយពេលរសៀល។
ឧប្បត្តិហេតុនេះបានកើតឡើងប្រហែលជាម៉ោង ១២ និង ៣៣នាទីរំលងអាធ្រាត្រ ជិតចំណុចប្រសព្វមួយក្នុងស្រុក Suan Luang ។ បង្គោលភ្លើងចំនួន ៥ ត្រូវបានបាក់ដោយសាររថយន្តបុក។
អាជ្ញាធរអគ្គិសនីក្រុងបាងកកបានបញ្ជូនបុគ្គលិកជួសជុលទៅតំបន់នោះ។ ប្រហែលម៉ោង ៥ និង ៣០នាទីព្រឹកផ្លូវចរាចរណ៍មួយត្រូវបានបើកដំណើរការជាថ្មីដែលអនុញ្ញាតឱ្យរថយន្តធុនតូចឆ្លងកាត់បាន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post