Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ឡានដឹកដីមួយគ្រឿងបុកជាមួយ​អ្នកជិះកង់ម្នាក់ធ្វើឱ្យមានមនុស្សម្នាក់រងរបួសធ្ងន់

កាលពីថ្ងៃអង្គារមានរថយន្តដឹកដីកង់១០ ​មួយគ្រឿង​បានជ្រុលចង្កូតទៅបុកពីក្រោយអ្នកជិះកង់ម្នាក់ដែលកំពុងរង់ចាំភ្លើងស្តុបពណ៌ក្រហមនៅចំណុចប្រសព្វ Asok-Sukhumvit ក្នុងស្រុក Watthana នៃទីក្រុងបាងកក​។

ជនរងគ្រោះមានអាយុ ២៧ឆ្នាំ ជាបុគ្គលិកមកពីប្រទេសមីយ៉ាន់ម៉ា​កំពុងឈប់កង់នៅ​រង់ចាំភ្លើងស្តុបពណ៌ក្រហមលោតទៅជាពណ៌បៃតងនៅម៉ោងប្រហែល​ ១០ ព្រឹក។ រថយន្ដបង្កហេតុ​ជារថយន្តដែលបានចុះបញ្ជីនៅខេត្ដ Suphan Buri បានបើក​បុកពីក្រោយជនរងគ្រោះហើយកិនពីលើធ្វើឱ្យរូបគេ​​បាក់ជើង។ ​ជនរងគ្រោះមានរបួសដាច់ជើងឆ្វេងម្ខាង។ ក្រុម​សង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យ​ King Chulalongkorn​។ ​

ប៉ូលិសបាននិយាយថា​ជនបង្កហេតុដែលមានឈ្មោះ Prawit Praprung អាយុ ៣៧ឆ្នាំ ​ត្រូវបានចោទប្រកាន់​ពីបទបើកបរមិនប្រុងប្រយ័ត្នបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដល់អ្នកដទៃ។ ​អ្នកបើកបររថយន្តបាននិយាយថា ហ្វ្រាំងរបស់រថយន្ត​បានដាច់នៅពេលរូបគេកំពុងបើកបរទៅជិត​កន្លែងកើតហេតុ។ ជនបង្កហេតុបានព្យាយាមបត់រថយន្ដ​ដើម្បីបញ្ចៀសពីអ្នកជិះម៉ូតូជាច្រើននាក់ដែលឈប់នៅត្រង់ភ្លើងស្តុប ហើយក៏ត្រូវមកបុកប៉ះអ្នកជិះកង់ម្នាក់ដែលកំពុងរង់ចាំភ្លើងស្តុបនោះ។  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9461676