នៅថ្ងៃអង្គារនេះរដ្ឋាភិបាលថៃបានមានប្រសាសន៍ថា ប្រទេសថៃគ្មានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ទេ ហើយក៏គ្មានអ្នកស្លាប់ថ្មីដែរ ដែលធ្វើឱ្យអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់ចំនួន ៣១៩៥នាក់ ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។
គួរបញ្ជាក់ផងដែរថា ថៃមានអ្នកជំងឺដែលជាសះស្បើយឡើងវិញចំនួន ៣០៧២នាក់ ហើយនៅសល់អ្នកជំងឺចំនួន ៦៥នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩ បាននិយាយថា ប្រទេសថៃមាន ៤៣ថ្ងៃ ហើយដែលមិនមានអ្នកឆ្លងមេរោគក្នុងតំបន់។
គិតមកដល់ថ្ងៃនេះអ្នកឆ្លងមេរោគកូវីដ-១៩នៅទូទាំងពិភពលោកបានកើនឡើងដល់ ១១.៧៤ លាននាក់ និងមានអ្នកស្លាប់ចំនួន ៥៤០៦៦០នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេគឺ ៣.០៤លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១៣២៩៧៩នាក់។ ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី២ ដែលមានអ្នកឆ្លងជំងឺសរុបចំនួន ១.៦៣លាននាក់ និងមានអ្នកស្លាប់ចំនួន ៦៥៥៥៦នាក់ ។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី៣ មានអ្នកជំងឺចំនួន ៧២០៣៤៦នាក់ និងមានអ្នកស្លាប់ចំនួន ២០១៧៤នាក់ ។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី៩៩ ក្នុងចំណោមប្រទេសដែលរាតត្បាតដោយមេរោគកូវីដ-១៩នៅលើពិភពលោក។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post