Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្ត Sedan ទ្វារបួន Dodge Charger SRT Hellcat Widebody Daytona 50th Anniversary Edition

នេះជា Dodge Charger SRT Hellcat Widebody Daytona 50th Anniversary Edition ជាការរម្លឹកដល់ការចាប់កំណើតរបស់ Charger Daytona កាលពីឆ្នាំ1969។

នៅក្នុងឆ្នាំ1969 Dodge Charger DAYTONA បានបង្ហាញខ្លួនលើកដំបូងនៅក្នុងការប្រណាំងរថយន្ត NASCAR វាមានស្លាបក្រោយធំនឹងបានក្លាយជារថយន្តទីមួយដែលរត់បានល្បឿនជាង 200mph (320kmh) នៅក្នុងការប្រណាំងនោះ។ វាបានបង្ហាញអោយមនុស្សគ្រប់គ្នាបានដឹងថា ល្បឿនរបស់រថយន្តមិនអាស្រ័យតែលើម៉ាស៊ីនរថយន្តមួយមុខនោះទេ គឺវាអាស្រ័យលើ Body Work ផងដែរ។ 

នេះជារថយន្ត Dodge Charger SRT Hellcat Widebody Daytona 50thAnniversary Edition ឆ្នាំ2020 ដែលផលិតឡើងមានកំណត់ដែលមានចំនួនត្រឹមតែ 501 គ្រឿងប៉ណ្ណោះ។

ជាមួយម៉ាស៊ីន Supercharged HEMI 6.2Liter V8 កម្លាំង717hp នឹង650lb-ft ធ្វើអោយរថយន្ត Sedan ទ្វារបួននេះមានសមត្ថភាពតួងកង់បង្ហុយដីបានយ៉ាងងាយស្រួល។

 សម្រាប់អ្នកដែលមានគ្រួសារហើយចង់បានរថយន្តដែលមានកម្លាំងខ្លាំងអាចបើកបរលក្ខណៈគ្រួសារផង នឹងបើកបរសម្រាប់ការកំសាន្តផង អាចធ្វើការចាប់អារម្មណ៍លើរថយន្ត Dodge Charger នេះបាន។

សម្រាប់ Option SRT Hellcat ធ្វើអោយយើងដឹងថានេះជារថយន្តលំដាប់កំពូលរបស់ Dodge ដែលមានអនុភាពខ្លាំងក្លាជាងគេនៅក្នុងចំណាត់ថ្នាក់នីមួយៗ។




Facebook.com/TayAutoCambodia

from: https://tnaot.com/km/m/detail/article/9461497