Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទម្រាំក្លាយខ្លួនជា Youtuber ដែលជោគជ័យ លី ស្រីនិច ធ្លាប់ឆ្លងកាត់រឿងជាច្រើន

អ្នកនិយមលេងបណ្តាញសង្គមអ៊ីនធឺណេត ប្រាកដជាស្គាល់មកហើយ youtuber ស្រីមួយរូបដែលពោរពេញទៅដោយសមត្ថភាព និង ទេពកោសល្យពិសេសគឺ កញ្ញា លី ស្រីនិច ។ ភាគច្រើនកញ្ញាចូលចិត្តបង្កើតវីដេអូបែបកំប្លែង និង Reaction ដែលទទួលបានការគាំទ្រខ្លាំងតែម្តង។

លើសពីនេះទៅទៀត លី ស្រីនិច ជា youtuber ដែលពូកែដោយសារតែរាល់វីដេអូនិមួយៗ កញ្ញាបានថតដោយខ្លួនរួមជាមួយនឹងការ Edit មើលទៅពិតជាទាក់ទាញសឹងតែគ្រប់វីដេអូទៅហើយ។ ទ​ម្រាំកញ្ញាទទួលបានការជោគជ័យរហូតមកដល់ពេលបច្ចុប្បន្ននេះ ស្រីនិច ត្រូវទទួលរងការរិះគន់ពីអ្នកជុំវិញខ្លួន និងគ្រួសារផងដែរ ដោយពួកគេមិនយល់ពីគោលបំណងរបស់កញ្ញា ជាពិសេសថែមទាំងលះបង់ខ្លួនពីការងារ មកចាប់ជំនាញជា Youtuber តាមក្តីស្រម៉ៃ យ៉ាងណាមិញ ស្រីនិចមិនបោះបង់បន្តធ្វើរហូតមកដល់ពេលបច្ចុប្បន្ននេះ។

អ្វីដែលគួរអោយកត់សំគាល់ រាល់ពេលដែល ស្រីនិចបង្ហោះវីដេអូម្តងៗពិតជាទទួលបានការគាំទ្រខ្លាំងមែន ដោយអ្នកចូលទស្សនារាប់ម៉ឺនឯណោះ និងមានការចែករំលែកជាច្រើនហូរហែរ ជាពិសេស Youtuber លី ស្រីនិច និងមានអ្វីថ្មី និងប្លែកចែកជូនបងប្អូនទស្សនាក្នុងកម្មវិធី « កុំ Sad តោះសើច » នៅក្នុង Tnaot App ឆាប់នេះ៕

from: https://tnaot.com/km/m/detail/article/9461481