ភ្នំពេញ÷ អគ្គីភ័យបានឆាបឆេះផ្ទះល្វែងយីហោបញ្ញា ផល្លាវាំងននផ្អើលដល់ប្រជពលរដ្ឋនិងសមត្ថកិច្ចខណ្ឌមានជ័យ។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០២០ ស្ថិតនៅផ្លូវចាក់សម្រាមចាស់ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីម្ចាស់ផ្ទះខាងលើបានឲ្យដឹងថាមូលហេតុដែលបង្កឲ្យមានអគ្គីភ័យខាងលើនេះគឺបណ្តាលមកពីឆ្លងចរន្តខ្សែរភ្លើងនៅជាន់ទី២ហើយក៏បានឆេះក្រណាត់និងសម្ភារះមួយចំនួនដែលស្តុកនៅនៅខាងលើទើបបណ្តាលឲ្យឆាបឆេះលឿនបែបនេះ។
ក្នុងហេតុការណ៏អគ្គីភ័យខាងលើនេះសមត្ថកិច្ចបង្កានិងពន្លត់អគ្គីភ័យបានបញ្ជូនរថយន្តចំនួន៣គ្រឿងចេញទៅអន្តរាគមន៏បាញ់ទឹកអស់ចំនួន២រថយន្តទើបអគ្គីភ័យនេះរលត់ជាស្ថាពរទៅវិញនៅវេលាម៉ោង១១និង២០នាទីថ្ងៃដដែល។
ក្នុងហេតុការណ៏គ្រោះអគ្គីភ័យខាងលើនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារ:របស់ម្ចាស់មួយចំនួនប៉ុណ្ណោះ៕ ដោយ សួង សាម