បាល់ទាត់៖ តាមសេចក្តីរាយការណ៍នៅអ៊ីតាលីបានឱ្យដឹងថា ក្លិប Lazio កំពុងបញ្ចុះតម្លៃលក់ខ្សែបម្រើ Milinkovic-Savic នៅទីផ្សាររដូវក្តៅបើកទ្វារនាពេលខាងមុខ។
ប្រធានក្លិប Lazio លោក Claudio Lotito ធ្លាប់មានបំណងចង់លក់ខ្សែបម្រើសញ្ជាតិស៊ែប៊ីរូបនេះ ក្នុងតម្លៃ ១០០ លានអឺរ៉ូកាលពីដើមរដូវកាលកន្លងទៅ ប៉ុន្តែកាលពីពេលថ្មីៗនេះកាសែតអ៊ីតាលី Calciomercato បានអះអាងថា តម្លៃខ្លួនលក់ Savic ធ្លាក់មកនៅត្រឹម ៧០ លានអឺរ៉ូក្នុងរដូវក្តៅនេះ។
បើតាមរបាយការណ៍កន្លងមកបានឱ្យដឹងថា Savic គឺជាគោលដៅផ្ទេររបស់បណ្តាក្លិបធំៗដូចជា Manchester United និង Paris Saint-Germain។ ទោះបីជាយ៉ាងណាក៏ដោយ Man Utd ត្រូវបានគេរាយការណ៍ ហាក់កំពុងដកខ្លួនចេញពីការដេញថ្លៃជាមួយ PSG ក្នុងការផ្ទេរខ្សែបម្រើរូបនេះទៅហើយ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia