Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្ចាស់ក្លិប Fiorentina សន្យាជួយទំនុកបម្រុងដល់ Ribery ក្រោយចោរគាស់ផ្ទះ

បាល់ទាត់៖ ម្ចាស់ក្លិប Fiorentina លោក Rocco Commisso បានប្តេជ្ញាថានឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយកីឡាករ Franck Ribery បន្ទាប់ពីផ្ទះរបស់ខ្សែប្រយុទ្ធរូបនេះត្រូវបានចោរគាស់យកទ្រព្យសម្បត្តិគ្មានសល់កាលពីថ្ងៃអាទិត្យ។

អតីតខ្សែបម្រើប្រយុទ្ធក្លិប Bayern Munich រូបនេះ បានបង្ហើបថាខ្លួននឹងត្រូវបង្ខំចិត្តចាកចេញពីក្លិបដើម្បីសុវត្ថិភាពគ្រួសារ ប៉ុន្តែលោក Commisso បានសន្យាថានឹងផ្តល់ទំនុកបម្រុងដល់ Ribery គ្រប់យ៉ាង។

លោក Commisso  ម្ចាស់ក្លិប Fiorentina បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា៖ «ខ្ញុំពិតជារន្ធត់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើងដល់ Franck កាលពីយប់ថ្ងៃអាទិត្យ។ យើងទាំងអស់គ្នាចង់ផ្ញើការគាំទ្ររបស់យើងទាំងអស់ទៅលោក Franck និងក្រុមគ្រួសាររបស់គាត់។ ក្រៅពីការបាត់បង់ហិរញ្ញវត្ថុទាំងអស់ក្នុងហេតុការណ៍នេះ គឺជាការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងសម្រាប់ជនរងគ្រោះ ពីព្រោះអ្នកអាចបាត់បង់របស់របរផ្ទាល់ខ្លួនដែលមានតម្លៃមនោសញ្ចេតនាដែលគ្មានអ្វីអាចជំនួសបាន»។

លោកបានបន្តទៀតថា៖ «យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីជួយ Franck ឱ្យមានសុវត្ថិភាព ហើយជួយគាត់ឆ្លងកាត់គ្រាលំបាកនេះ»៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia 

from: https://tnaot.com/km/m/detail/article/9461017