បាល់ទាត់៖ ខ្សែបម្រើស្លាប Harvey Elliott បានចុះហត្ថលេខាលើកិច្ចសន្យាអាជីពដំបូងជាមួយក្លិប Liverpool ដែលនឹងមានសុពលភាពរហូតដល់ឆ្នាំ២០២៣។
កីឡាករ Elliott កើតចេញពីថ្នាលយុវជនរបស់ក្លិប Fulham ដោយរូបគេបានធំលូតលាស់នៅទីនេះ ហើយនៅឆ្នាំ២០១៩ គេបានចុះហត្ថលេខាផ្ទេរមកក្លិប Liverpool ក្នុងនាមជាកីឡាករក្មេងជាងគេ ពោលគឺមានវ័យត្រឹមតែ ១៦ ឆ្នាំប៉ុណ្ណោះ។ យុវជនរូបនេះ បានបង្ហាញខ្លួនជាផ្លូវការដំបូងឱ្យ Liverpool ក្នុងការប្រកួតពានរង្វាន់ EFL Cup ជាមួយក្រុម Milton Keynes។ បច្ចុប្បន្ន រូបគេកំពុងលេងនៅ Liverpool U23 ហើយក៏ធ្លាប់ត្រូវបានលោក Jurgen Klopp កោះហៅមកលេងក្នុងឈុតធំចំនួន ២ ប្រកួតផងដែរ សម្រាប់រដូវកាលនេះ។
Elliott បាននិយាយថា ខ្លួនពិតជារីករាយជាមួយនឹងកុងត្រាអាជីពរបស់ខ្លួន ហើយវាក៏ជាសុបិនក្លាយជាការពិតសម្រាប់រូបគេ និងក្រុមគ្រួសារផងដែរ ដែលតែងតែស្រមៃចង់ឱ្យរឿងនេះកើតឡើង៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore