Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រូបង្វឹក Jose Mourinho និយាយដូចម្តេចពេលកូនក្រុមខ្លួន Son និង Llorisឈ្លោះគ្នាបែបនេះ??

ជម្លោះរវាង Son និង Lloris បានកើតឡើងនៅចុងតង់ទី១ ក្នុងការប្រកួតរវាង Tottenham Hotspurs និង Everton។ មូលហេតុនៃជម្លោះនេះត្រូវបានអោយដឹងថាមកពី Lloris បានស្តីបន្ទោសដល់ Son ថាមិនបានចុះបិទទាន់ពេល ពេល Everton វាយសម្រុកនាចុងតង់នោះ។

ផ្ទុយពីការគិតរបស់មនុស្សគ្រប់គ្នាដែលគិតថាJose Mourinho នឹងខឹងសម្បារពេលដឹងថា កូនក្រុមរបស់លោកគឺ  Son និង Lloris មានទំនាស់គ្នាពាក្យសម្តីរហូតត្រូវបានបំបែកចេញ គ្រូបង្វឹក Tottenham Hotspurs លោក Jose Mourinho បែរជានិយាយថា ជម្លោះនេះជាទិដ្ឋភាពដ៏គួរអោយ “ស្រស់ស្អាត”។

Jose Mourinho និយាយថា៖ “វាជាទិដ្ឋភាពដ៏គួរអោយស្រស់ស្អាត។ វាប្រហែលជាលទ្ធផលដោយសារការប្រជុំរបស់ពួកយើង។ បើអ្នកណាចង់បន្ទោសនោះ គឺបន្ទោសខ្ញុំ។ ខ្ញុំចង់អោយពួកគេទាមទារខ្ពស់ក្នុងការប្រកួត។ ទាមទារពីមិត្តរួមក្រុមរបស់ខ្លួនអោយខ្ពស់។ បើយើងចង់បានក្រុមដ៏អស្ចារ្យមួយ យើងត្រូវតែចង់ឈ្នះជានិច្ច។”

គួរបញ្ជាក់ផងដែរថា ចុងក្រោយ Sonនិង Lloris មិនបានមានបញ្ហាអ្វីទេ ដោយបានអោបគ្នាទៀតផងពេលចប់ការប្រកួត ដែល Spursបានយកឈ្នះ Everton ១ទល់នឹង០។

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9460463