Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួនជនបរទេស៧នាក់ករណីចាប់ជំរិត

ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបករណីជនជាតិចិនមួយក្រុម បានចាប់បង្ខាំង និងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាម្នាក់ទៀត នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានរំដោះជនរងគ្រោះ និងចាប់បានជនសង្ស័យចំនួន០៧នាក់ ក្នុងនោះមានស្រី្តម្នាក់។

បើតាមលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះថា÷ សម្រាប់ប្រតិបត្តិការនេះលោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថចំនួន៣០នាក់ ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងដឹកនាំរបស់លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។

ឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់រួមមាន៖

ទី១- ឈ្មោះ Cao Ya Qi ភេទស្រី អាយុ២១ឆ្នាំ

ទី២- ឈ្មោះ Yang Jing ភេទប្រុស អាយុ២៧ឆ្នាំ

ទី៣- ឈ្មោះ Xie Ji Liu ភេទប្រុស អាយុ២៨ឆ្នាំ

ទី៤- ឈ្មោះ Cai Lei Lei ភេទប្រុស អាយុ៣៣ឆ្នាំ

ទី៥- ឈ្មោះ Ou Qiang ភេទប្រុស អាយុ២៦ឆ្នាំ

ទី៦- ឈ្មោះ Zhu Shou Jiang ភេទប្រុស អាយុ២៥ឆ្នាំ

ទី៧- ឈ្មោះ Li Jun ភេទប្រុស អាយុ៣៣ឆ្នាំ។

ចំណែកឯជនរងគ្រោះ ដែលកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុជួយអន្តរាគមន៍រំដោះបានមានឈ្មោះ Luo Ping ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដកហូតវត្ថុតាងសំរាប់ធ្វើសកម្មភាពបទល្មើសមួយចំនួនរួមមាន៖

រថយន្ត ចំនួន០១គ្រឿង ម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-9891

ម៉ូតូ ចំនួន០១គ្រឿង ម៉ាក PCX ពណ៌ស គ្មានស្លាកលេខ

ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន០២គ្រាប់ និងម្សៅសថ្លា ចំនួន០១កញ្ចប់ (សង្ស័យជាថ្នាំញៀន)

ត្រាក្រហម ចំនួន០៨ត្រា

កាតធនាគារ ចំនួន៥៤សន្លឹក

ខ្នោះដៃ ចំនួន០៣

ទូរស័ព្ទដៃ ចំនួន០៦គ្រឿង

ដំបងឆក់ ចំនួន០១ដើម

ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ចំនួន០១គ្រឿង និងឯកសារមួយចំនួន

ឧបករណ៍សម្រាប់ឆែកទិន្ន័យធនាគារមួយចំនួន

លិខិតឆ្លងដែន ចំនួន០៣ច្បាប់

ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន

កាបូបដៃ ចំនួន០១

សុីមទូរស័ព្ទមួយចំនួន

អត្តសញ្ញាណប័ណ្ណមួយចំនួន

ឈើចាក់ធ្មេញ ចំនួន០១ដុំ

ឧបករណ៍ឆែកទិន្នន័យធនាគារ ចំនួន១៣ គ្រឿង។

បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីនៃច្បាប់៕ដោយ សួង សាម

from: https://tnaot.com/km/m/detail/article/9460302