
ប្រិយមិត្តប្រាកដជាបានដឹងនិងស្គាល់រួចមកហើយ តារាចម្រៀង Original Song លោក ម៉ា ច័ន្ទបញ្ញា ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន កំឡុងពេលថ្មីៗនេះលោកកំពុងរវល់មមាញឹកយ៉ាងខ្លាំងជាមួយការងារសង្គម ដែលត្រៀមប្រព្រឹត្តឡើងនាពេលឆាប់ៗខាងមុខនេះ។ នៅក្នុងកម្មវិធីសប្បុរសធម៌មួយជួយដល់ជនក្រីក្រខ្វះខាតកំឡុងពេលមានជំងឺដ៏កាចសាហាវ Covid-19 វាយលុកដែលមានការចូលរួមគាំទ្រពី TNAOT APP ផងដែរ។ តារាចម្រៀងរូបនេះក៏បានត្រៀមបញ្ចេញនូវរឿងភាគថ្មីជាបន្តបន្ទាប់ ដែលសុទ្ធសឹងជាស្នាដៃនិពន្ធរៀបចំឡើងព្រមទាំងសម្ដែងដោយរូបលោកផ្ទាល់តែម្ដង។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ ម្ចាស់បទ «សង្សារចាស់» រូបនេះកំពុងត្រៀមចេញនូវបទចម្រៀង Original ថ្មីមួយបទទៀតហើយដែលមានចំណងជើងថា «សមាជិកអ្នកផ្ទះ»។ បទចម្រៀងថ្មីនេះលោកបានច្រៀងរៀបរាប់ពីជនរងគ្រោះដោយសារជំងឺ Covid-19 ហៅថា សមាជិកអ្នកផ្ទះ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងអត្ថន័យបទចម្រៀង លោកបានច្រៀងរៀបរាប់ អរគុណប្រទេសកម្ពុជា នូវមហាទឹកចិត្តដ៏ធំធេងនិងល្អយ៉ាងខ្លាំងចំពោះពិភពលោកទាំងមូល។
បទចម្រៀងថ្មីនេះ តារាចម្រៀង ម៉ា ច័ន្ទបញ្ញា ត្រៀមបញ្ចេញមុនដំបូងគេបង្អស់នៅលើ TNAOT APP នាថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ។ លោកក៏បានសំណូមពរដល់អ្នកគាំទ្រទាំងអស់ សូមជួយគាំទ្របទចម្រៀងថ្មីរបស់លោក ក៏ដូចជាចូលស្ដាប់នៅលើ TNAOT APP ឲ្យបានច្រើនផងដែរ៕ ចុចចូលទីនេះ: https://fx.mongcent.com/2/11485699506