Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មុខងារខ្លោងទ្វារទាំង ៥ នៃទីក្រុងអង្គរធំ៖ ខ្លោងទ្វារដីឆ្នាំង

ទីក្រុងអង្គរធំ គឺជាទីក្រុងដ៏ធំមួយដែល​ត្រូវ​បាន​គេសាងសង់ឡើងវិញ​នៅ​ក្នុង​រជ្ជកាល​របស់​ព្រះបាទជ័យវរ្ម័នទី៧។ ក្នុង​ការកសាងឡើងវិញ​នេះ ព្រះអង្គ​បាន​ជ្រើស​យក​ប្រាសាទបាយ័នជាចំណុចកណ្ដាល​នៃ​រាជធានី ហើយ​ទី​ក្រុងត្រូវ​បាន​ហ៊ុមព័ទ្ធដោយ​គូទឹក និង​កំពែងថ្មបាយក្រៀម។ ច្រកចេញចូល​ទីក្រុង​ត្រូវបាន​គេ​សាងសង់​ឡើង​មាន​ចំនួន​ ៥ ដោយ​មាន​មុខងារ​ខុសៗគ្នា។ ក្នុង​ចំណោង​ខ្លោងទ្វារទាំង ៥​ នោះ មាន​ខ្លោងទ្វារ​មួយ​ដែល​មានឈ្មោះថា ខ្លោងទ្វារដីឆ្នាំង។

ខ្លោង​ទ្វារ​ដីឆ្នាំង ជា​ខ្លោង​ទ្វារ​មួយ​ក្នុង​ចំណោម​ខ្លោង​ទ្វារ​ទាំង​ ៥ នៃ​ក្រុង​អង្គរ​ធំ ហើយ​​ជាខ្លោង​ទ្វារ​នៅ​ទិសខាងជើង​នៃ​ទីក្រុង។

កាល​ពីសម័យបុរាណ ខ្លោង​ទ្វារ​នេះត្រូវ​បាន​គេ​ប្រើ​ប្រាស់​សម្រាប់​ពួក​ព្រាហ្មណ៍បុរោហិត​ចូល​មក​ក្នុង​ទីក្រុង​ដើម្បី​ចូល​គាល់​ព្រះមហាក្សត្រ​ស្នើសុំ​ឲ្យ​ទ្រង់​លើក​លែង​ទោស​ដល់​អ្នក​ដែល​មាន​ទោស​ស្រាល។ទំនៀម​នេះ​នៅ​តែ​មាន​ដល់​សព្វថ្ងៃ​នេះ ដោយ​ព្រះមហាក្សត្រតែងតែ​លើក​លែងទោស​ដល់​ទណ្ឌិត​ដែល​មាន​ទោសស្រាល ក្នុង​ពេល​ដែល​មាន​ពិធិបុណ្យ​ជាតិ​ធំៗនានា។


from: https://tnaot.com/km/m/detail/article/9460213