ទេសភាពឆ្នេរនេសាទ ស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានចម្ងាយប្រហែល ២៥ គ.ម ពីចំណុចផ្លូវបំបែកស្រែអំបិល និងពីក្រុងខេមរភូមិន្ទប្រហែល ១៦៥ គ.ម។
ឆ្នេរនេសាទ មានទេសភាពទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ម្លប់ដើមដូងត្រជាក់ ខ្យល់អាកាសបរិសុទ្ធ និងអាចមុជទឹក ជិះទូកកម្សាន្តរីករាយ ជាពិសេសពេលបច្ចុប្បន្នមានភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តច្រេីន។
ឆ្នេរនេះមានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ក្រោមម្លប់ដើមដូងត្រជាក់ ជាទីកន្លែងស្រូបយកខ្យល់អាកាស និង មុជទឹកកម្សាន្តរីករាយ ដែលមានទីតាំងស្ថិត ក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ (គ្រួសក្រហម) ពីចំណុចផ្លូវបំបែកស្រែអំបិល ពីក្រុងខេមរភូមិន្ទ ប្រហែល ១៦៥ គីឡូម៉ែត្រ និងប្រហែល ១៧០ គ.ម ពីរាជធានីភ្នំពេញ ។
ប្រភពរូបភាព៖ Feng Shui Land ឆ្នេរនេសាទ
ឆ្នេរជ្រោយស្វាយស្ថិតក្នុងប្រភេទឆ្នេរ។ អ្វីដែលត្រូវធ្វើក៏ដូចជាភាពទាក់ទាញនៃឆ្នេរច្រូស្វាយស្វាយសម្រាប់ភ្ញៀវទេសចរដូចជាមានអាហារសម្រន់មើលឆ្នេរខ្សាច់ហែលទឹកដើរលេងមើលថ្ងៃរះមើលថ្ងៃលិចនិងអ្វីៗជាច្រើនទៀត។
ប្រភពរូបភាព៖ cambodialinked.com
សម្រាប់ការធ្វើដំណើរទៅកាន់ទីតាំងឆ្នេរជ្រោយស្វាយពិតជាមានភាពងាយស្រួលណាស់ ព្រោះទេសចរអាចធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួនទៅដល់ទីតាំងផ្ទាល់តែម្តង។ សម្រាប់ចំណតរថយន្តទេសចរអាចចតដោយផ្ទាល់នៅក្បែរទីតាំងឆ្នេរសមុទ្រ។
ប្រភពរូបភាព៖ Feng Shui Land ឆ្នេរនេសាទ
ចំពោះកន្លែងអង្គុយលំហែកាយឆ្នេរជ្រោយស្វាយមិនទាន់បានបង្កើតកន្លែងអង្គុយសម្រាប់ភ្ញៀវទេសចរនៅឡើយទេ។ ប៉ុន្តែសម្រាប់អ្នកដែលចង់ទៅកំសាន្តទីនេះ អាចយកម្ហូបពីក្រៅមកទទួលទានបាន។ ហើយកាន់តែល្អបំផុតសម្រាប់ទីនេះ គឺមិនមានការបង់សេវាមកកំសាន្តមកកាន់ទីនេះនោះទេ។
ប្រភពរូបភាព៖ Feng Shui Land ឆ្នេរនេសាទ
ប្រភពរូបភាព៖ Feng Shui Land ឆ្នេរនេសាទ