Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូលិសខណ្ឌបឹងកេងកងឃាត់ខ្លួនជនជាតិចិន៥នាក់ក្រោយពេលអុកកឡុកក្នុងហា

ភ្នំពេញ ÷ជនជាតិចិន៥នាក់ដែលវាយបោកប្រាស់ តុ កៅអី នៅហាងចិនឈ្មោះ គូ សាំង យៀន នាំឲ្យមានភ្ញាក់ផ្អើលទាំងកណ្តាលយប់ប៉ុន្មានថ្ងៃកន្លងមកនោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងស្រាវជ្រាវរកឃើញ និងឃាត់ខ្លួនហើយកាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា ជនជាតិចិនដែលវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នោះ មានគ្នា៦នាក់ បានប្រព្រឹត្តិកាលពីម៉ោងជាង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅហាងអាហារមួយឈ្មោះ គូ សាំង យៀន ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មូលហេតុ នៃការវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គឺដោយសារមានទំនាស់ជាមួយអ្នកហូបអីនៅក្បែរនោះ ។ ពេលនេះជនជាតិចិនទាំង៥នាក់ កំពុងត្រូវបានសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការតាម ច្បាប់ ៕ដោយ សួង សាម

from: https://tnaot.com/km/m/detail/article/9458771