09:43
ភ្នំពេញ៖ បុរសម្នាក់វ័យប្រហែល៣០ឆ្នាំ ដែលមានអការៈស្រវឹងស្រឿងៗ បានធ្វើដំណើរចូលទៅហាងម៉ាស្សាមួយកន្លែងដែលនៅតាមបណ្តោយផ្លូវ២៥៥ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ស្រាប់តែចេញមកវិញស្រែកផ្អើលឆោឡោ ដោយបានចោទប្រកាន់ថានារីម៉ាស្សាក្នុងហាងនោះ បានលួចបន្លំដូរលុយខ្មោចចំនួន៤០០ដុល្លារសហរដ្ឋអាមេរិច។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងសមត្ថកិច្ចមូលដ្ឋាននិងអ្នកសារព៌មានចុះមកទីតាំងភ្លាមៗកាលវេលាម៉ោង១២យប់រំលងអាធ្រាតឈានចូលថ្ងៃទី៦ខែកក្កដាឆ្នាំ២០២០។
ភ្លាមនោះក្រោយពេលទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចបានចុះទៅដល់ទីតាំងហាងម៉ាស្សារួមទាំងអ្នកសារព័ត៌មាន ឃើញដូច្នេះដោយមានការខ្លាចខ្មាស់បុរសដែលចូលទៅម៉ាស្សាក្នុងហាងខាងលើបានជិះម៉ូតូចេញពីកន្លែងកើតហេតុភ្លាមដោយមិនបានទៅដាក់ពាក្យបណ្តឹងទេ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ ម្ចាស់ហាងយីហោ “ម៉ាស្សា កោសជប់ ១២ ០០០៛” បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ដែលមានវ័យប្រហែល៣០ខាងលើបានជិះម៉ូតូម៉ាក icon ចូលម៉ាស្សារួចរាល់ហើយ បង់ថ្លៃសេវាចំនួន ១២ ០០០៛ រួចហើយបានជិះចេញទៅបាត់ បានមួយសន្ទុះស្រាប់តែនាំបក្ខពួកប្រមាណ៣នាក់ ជិះត្រលប់មកហាងម៉ាស្សាម្តងទៀតដោយបានចោទប្រកាន់ថា នារីម៉ាស្សាបន្លំដូរលុយខ្មោចចំនួន៤០០ដុល្លា។ ប្រភពដដែលបានបន្តទៀតថា ភ្លាមនោះក៏មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុផងដែរ ប៉ុន្តែបុរសនោះបាននាំគ្នាជិះម៉ូតូចេញទៅបាត់។
ទោះយ៉ាងណានៅកន្លែងហេតុការណ៍សមត្ថកិច្ចបានណែនាំម្ចាស់ហាងខាងលើ ធ្វើយ៉ាងណាត្រូវតែរកស៉ីដោយសុច្ចារិត រីឯបុរសខាងលើបានជិះចេញពីកន្លែងកើតហេតុដោយសារតែឃើញអ្នកសារព័ត៌មានច្រើនពេកក៏បានជិះម៉ូតូចេញទៅយ៉ាងប្រញាប់ប្រញ៉ាល់៕ដោយ សួង សាម