ពីមុនយើងនិយាយបោះតង់ម្នាក់់ឯង ចុះសម្រាប់បោះតង់ពីរនាក់វិញយ៉ាងម៉េចដែរ?
អត្ថបទនេះបើសិនជាអ្នកជឿលើផ្លូវងងឹតចាំអាន បើមិនជឿក៏អានទៀតទៅតែកុំប្រមាថ សប្តាហ៍មុនខ្ញុំបានសរសេរអត្តបទមួយនិយាយអំពីបោះតង់ម្នាក់ឯងមានហានិភ័យដែលឬទេ តែលើកនេះខ្ញុំសរសេរពីការបោះតង់ពីរនាក់វិញម្តង។
ខ្ញុំបានបោះតង់ពីរនាក់មិត្តភក្តិរបស់ខ្ញុំដែលនៅឯខេត្តកែប ធ្វើដំណើរម៉ោង ៦:៣០នាទីល្ងាចទៅដល់គឺម៉ោង១១ជិតចូល១២យប់ហើយ ខ្ញុំក៏បានរកកន្លែងមួយសម្រាប់បោះតង់គឺបានឃើញកន្លែងមួយស្ងាត់ហើយគ្មានមនុស្សឡើយ! បន្ទាប់មកខ្ញុំបានរៀបចំបោះតង់និងសំភារៈដែលខ្ញុំបានត្រៀម សម្រាប់សំភារៈអ្នកទាំងអស់គ្នាអាចចូលទៅមើលអត្ថបទខ្ញុំចាស់ដែលខ្ញុំបានផុស
តសាច់រឿងយើងវិញសម្រាប់បោះតង់គឺងាយស្រួលទេ តែពួកខ្ញុំមិនដឹងថាជាអារម្មណ៏ឬ ការពិតឬអត់ទេ ដូចជាមានមនុស្សឈរពីក្រោយ កំពុងលួចមើលពួកខ្ញុំចឹង ខ្ញុំក៏យកពិលឆ្លុកមើលដូចជាគ្មានទេ ពួកខ្ញុំក៏បន្តបោះតង់បន្តទៀតបន្ទាប់មក មេឃដូចរលឹមៗខ្យល់ក៏ខ្លាំងទៅៗ ក្នុងចិត្តខ្ញុំបន់ស្រន់ដល់កុងម៉ារបស់ខ្ញុំអោយជួយថែរក្សាកូនចៅសុខសប្បាយ កុំអោយមានអ្វីកើតឡើង ១០នាទីក្រោយមកមេឃក៏ប្រែជាធម្មតា និងមានអារម្មណ៏ខ្លាចៗផងសប្បាយចិត្តផង ថាម៉េចក៏ច្បាស់ៗម៉េះ ពួកខ្ញុំក៏រៀបចំឡើងវិញនិងម៉ូតូបានចងជាប់គ្នានិងតង់ដូចរូបខាងក្រោម
បន្ទាប់មកខ្ញុំក៏រៀបចំគេង គេងបានតែមួយម៉ោងជាងមានអារម្មណ៏មានមនុស្សដើរកាត់មុខតង់របស់ខ្ញុំ ខ្ញុំក៏អឺតមើលហើយគ្មានឃើញអ្វីឡើយ នុះដល់ព្រឹកឡើងអ្នកទាំងអស់គ្នាដឹងថាមានអ្វីកើតអត់? គឺលឺសូរតែសំលេងអ្នកទិញក្តាមនិងអ្នកលក់ក្តាម អានោះម៉ាគីឡូប៉ន្មាន? សុំាមែនបោះតង់ជិតមាត់ផែគេទិញក្តាម អត់ដឹងអាលីងព្រោះយប់និងស្ងាត់ហើយគ្មានមនុស្សចឹងក៏បោះតង់សំរាកមួយយប់សិនទៅ។ សម្រាប់ Video Vlog ខេត្តកែបនេះខ្ញុំនិងចេញឆាប់ៗនេះ សូមរង់ចាំទស្សនាទាំអអស់គ្នា។ សម្រាប់រូបខាងក្រោមខ្ញុំរៀបចំអត្ថបទជូនអ្នកទាំងអស់គ្នាឆាប់ៗនេះ តើកន្លែងនិងនៅឯណា?
All rights reserved: Jinghab Vlogger