ក្នុងចំណោមក្មេងជំទង់ចំនួន ៥នាក់មាន ៣នាក់ ដែលរងរបួសធ្ងន់ធ្ងរ និង ២នាក់ឯទៀតរងរបួសស្រាល ក្រោយពេលដែលរថយន្តរបស់ពួកគេបានបើកបរក្នុងល្បឿនលឿនហើយក្រឡាប់នៅត្រង់ផ្លូវកោងកាលពីយប់មិញ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង ១ និង ៣០នាទីរំលងអាធ្រាត្រ នៅលើផ្លូវកោងស្ពានអាកាសក្រុង pattaya តាមបណ្តោយផ្លូវលេខ៧ ។ ជនរងគ្រោះជាសិស្សវិទ្យាល័យខេត្ត Chon Buri មានអាយុចន្លោះពី ១៦ ទៅ ១៨ឆ្នាំ។ តៃកុងឡានបានបើកបរក្នុងល្បឿនលឿនហើយនៅពេលដល់ចំណុចកើតហេតុគេព្យាយាមចាប់ហ្រាំងឡានទាំងកម្រោល។ ដោយមិនអាចគ្រប់គ្រងស្ថានការណ៍បាន ឡានជនរងគ្រោះបានរេចង្កូតទៅបុកនឹងរនាំងផ្លូវបណ្តាលឱ្យឡានក្រឡាប់។
ជនរងគ្រោះទាំង៥នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។ តាមប្រភពបានឱ្យដឹងថា ពួកគេបានចូលទៅកន្លែងកំសាន្តពេលយប់មួយ ប៉ុន្តែមិនបានញ៉ាំគ្រឿងស្រវឹងទេ។ ប៉ូលិសក្រុង Pattaya នឹងបន្តការស៊ើបអង្កេតចំពោះឧប្បត្តិហេតុនេះ និងថែមទាំងត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពក្នុងតំបន់ផងដែរផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The pattaya news