Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សិល្បៈ​ដាំ​ខ្យង​លើ​តោក​សឹង​តែ​ផុត​រលត់​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​

ការ​​ដាំ​ខ្យង​លើ​តោក​ជា​សិល្បៈ​មួយ​ដ៏​កម្រ​ និង​មាន​ភាព​លំបាក ត្រូវ​ប្រើប្រាស់​ការ​ព្យាយាម​ខ្លាំង​ដើម្បី​​ធ្វើ​ ដែល​សព្វ​ថ្ងៃ​សឹង​តែ​លែង​មាន​អ្នក​ចេះ​ជំនាញ​នេះ​​ទៅ​ហើយ។​

តាម​ការ​សង្កេត​ការ​ដាំ​ខ្យង​​គឺ​ពេញ​និយម​ខ្លាំង​ក្នុង​សង្គម​ខ្មែរ​នៅ​ចន្លោះ​សតវត្ស​ទី​១៨​ និង​១៩​ដោយសារ​នៅ​សេសសល់​ភស្តុតាង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​រហូត​ដល់​បច្ចុប្បន្ន​ដូច​ជា​ការ​ដាំ​ខ្យង​លើ​តោក​ជា​ដើម។​​ របៀប​ធ្វើ​ត្រួស​ៗ៖

បន្ទាប់​ពី​​ធ្វើ​តួ​តោក​បាន​ហើយ គេ​ចាប់​ផ្ដើម​ខាត់​សំបក​ខ្យង(គ្រុំ​ក៏បាន)ឲ្យ​រលោង និង​ជា​បន្ទះ​ៗ​ រួច​​ចាប់​ផ្ដើម​គូរ​ក្បាច់​ និង​សន្លឹក​ក្រដាស​រួច​កាត់​ជា​ចម្រៀក​តូច​ៗ​បិទ​នឹង​ខ្យង សឹម​​អារ​ក្បាច់​តាម​គំនូរ​រួច​យក​ម្ដង​មួយ​ៗ​បិទ​នឹង​ក្រដាស​ក្បាច់​មួយ​ទៀត ឲ្យ​គ្រប់​ទើប​លាប​ជ័រ​បាយ​ម៉ាន​ស្ដើង​ៗ។​

លុះ​ដល់​​ក្រាស់​បន្តិច​ទើប​​បន្ទំ​នឹង​​សាច់​តោក បន្ទាប់​មក​​ទៀត​ ចាប់ផ្ដើម​បៀក​ម្រ័ក្សណ៍​ឲ្យ​​ស្មើ​សាច់​សព្វ​ហើយ គេ​ខាត់​ម្រ័ក្សណ៍​ឲ្យ​​ឃើញ​ចេញ​ក្បាច់​ផុស​រួច​លាប​ពណ៌​ខាង​ក្នុង​ជា​ការ​ស្រេច៕

កែសម្រួល៖ Wow Cambodian /រូប​ភាព​៖ តោក​ខ្មែរ និង​ការ​ដាំ​ខ្យង​នៅ​ថៃ​

from: https://tnaot.com/km/m/detail/article/9457449