គួងគឺជាម្ហូបមួយមុខដែលប្រជាជនខ្មែរយើងទូទៅចូលចិត្តទទួលទានណាស់..តោះយើងមកធ្វើញាំទាំងអស់គ្នា..
គ្រឿងផ្សំ:
នំបញ្ចុកខ្មែរ
ត្រសក់
សាឡាត់
សំបកគួង
អំបិល
កំពិស ឬ បង្គារ
ស្លឹកគូឆាយ
ជីគ្រប់មុខ
ស្ករស ទឹកត្រី
សាច់ជ្រូកបីជាន់….
របៀបធ្វើ:
ដំបូងហាន់សាច់ជ្រូកបីជាន់ជាបន្ទះស្ដើងស្ដើងៗ សម្រាប់កំពិសត្រូវស្ងោរឱ្យឆ្អិន បន្ទាប់មកស្លឹកគួឆាយហាន់ប្រវែងមួយចង្អាមដៃ
រួចហើយយកត្រសក់ចិតជាចង្វារមូល យកសំបកគួងមកលាបទឹកពីលើតិចៗ រួចដាក់សាឡាត់ ជីគ្រប់មុខ ស្លឹកគូឆាយ ត្រសក់ នំបញ្ចុក
និងរៀបសាច់ជ្រូកបីជាន់ កំពិស រួចមូលវាអោយស្អាតជាការស្រេច។
បញ្ជាក: ម្ហូមគួងនេះអាចបរិភោគជាមួយនឹងទឹកជ្រលក់ឬក៏អាចបរិភោគជាមួយនឹងទឹកត្រីផ្អែមបានវាមានរស់ជាតិពិតជាឆ្ងាញ់ណាស់។
ព្រភពរូប : Facebook
ដកស្រង់ដោយ: Brak Sophanna