Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មុខងារខ្លោងទ្វារទាំង ៥ នៃទីក្រុងអង្គរធំ៖ ខ្លោងទ្វារតាកៅ

ខ្លោងទ្វារ​តាកៅ (ឬតាកាវ) ស្ថិត​នៅទិស​ខាងលិចជា​ខ្លោង​ទ្វារ​មួយ​ក្នុង​ចំណោម​ខ្លោង​ទ្វារ​ទាំង ៥ របស់​ក្រុង​អង្គរ​ធំ។ ខ្លោង​ទ្វារ​នេះ ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​យក​អ្នក​ទោស​ទៅ​កាត់​ទោស។ តាម​ឯកសារ អ្នក​ដែល​មាន​ទោស​ធ្ងន់ ត្រូវបាន​គេ​ជីក​ដី​កប់​ទាំង​រស់ ហើយ​យក​ដីឬថ្មសង្កត់​ពីលើ រី​ឯ​អ្នក​មាន​ទោស​ស្រាល​ត្រូវ​កាត់ម្រាម​ដៃ ម្រាម​ជើង ឬ​កាត់​ច្រមុះផងក៏មាន។

ខ្ញុំ​បាន​សាកសួរ​ពី​មូល​ហេតុថាហេតុអីបាន​ជា​គេ​ហៅខ្លោង​ទ្វារ​នេះ​ថា​ខ្លោង​ទ្វារ​តាកៅ (ឬតាកាវ) ប៉ុន្តែ​មិនមាន​ចម្លើយនោះទេ។ ដូច្នេះ ប្រសិន​បើ​មាន​អ្នក​ណា​ដឹង សូម​ជួយ​ចែករំលែកផងណា៎!

បញ្ជាក់៖ ជនបរទេសខ្លះ និង​ប្រជាជន​ខ្មែរយើង​នៅ​តែមាន​ការ​យល់​ច្រលំថា អង្គរ​ធំជាប្រាសាទ ប៉ុន្តែ​តាមការ​ពិតវា​គឺ​ជាឈ្មោះទីក្រុង​ដែល​ស្ថិត​នៅ​ក្នុង​កំពែង​អង្គរធំប៉ុណ្ណោះ។ ហើយ​ខ្លោង​ទ្វារ​ទាំង​ ៥ នេះ គឺ​ជា​ច្រក​ចេញ​ចូល​នៃ​ក្រុង​អង្គរធំនេះឯង។

កុំភ្លេច​ទៅ​ថតរូបលេង​នៅទីនេះណា៎ (តាមផ្លូវ​ដីក្រហម​ទៅខ្លោងទ្វារនេះក៏ស្អាតដែរ) ហើយ​បើ​ទិញ​អីទៅ​ញ៉ាំ​សូមទុកដាក់​សំរាមក្នុង​ធុងសំរាម​ឲ្យ​បានត្រឹម​ត្រូវ​កុំបោះ​ចោល​ពាសវាលពាសកាល ព្រោះ​វា​ធ្វើ​ឲ្យ​តម្លៃ​បេតិកភណ្ឌយើង​ធ្លាក់​ចុះ ហើយ​ជនបរទេស​នឹង​វាយតម្លៃ​ជាតិ​យើង​ក្នុងន័យមិនល្អ។



from: https://tnaot.com/km/m/detail/article/9456123