នៅថ្ងៃសៅរ៍នេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៥នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យអ្នកឆ្លងសរុបក្នុងប្រទេសនេះកើនឡើងដល់ ៣១៨៥នាក់។
រូបតំណាង
អ្នកជំងឺថ្មីទាំង៥នាក់ បានវិលត្រឡប់មកពីស្រុកគុយវ៉ែតចំនួនម្នាក់ ចក្រភពអង់គ្លេសចំនួនម្នាក់ និងមកពីប្រទេសអារ៉ាប៊ីសាអូឌីតចំនួន៣នាក់ ។ គិតមកដល់ថ្ងៃនេះ ប្រទេសថៃមាន ៤០ថ្ងៃហើយដែលមិនមានអ្នកឆ្លងជំងឺថ្មីក្នុងតំបន់។ ក្នុងចំណោមអ្នកឆ្លងទាំង ៣១៨៥នាក់ មកដល់ពេលនេះមានចំនួន ៣០៦៦នាក់ បានជាសះស្បើយ និងមាន ៦១នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ រីឯអ្នកស្លាប់វិញនៅតែរក្សាចំនួន ៥៨នាក់ដដែល។ អ្នកជំងឺថ្មីទី១គឺជាបុរសដែលបញ្ជូនមកពីប្រទេសគុយវ៉ែតមានការងារជាអ្នកម៉ាស្សាម្នាក់អាយុ ២៤ឆ្នាំ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងបាងកក។ គាត់បានមកដល់ប្រទេសថៃកាលពីថ្ងៃចន្ទហើយមានលទ្ធផលវិជ្ជមានកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍។ អ្នកជំងឺថ្មីទី២ជាស្រ្តីជនជាតិថៃមកពីចក្រភពអង់គ្លេសមានអាយុ ៤១ឆ្នាំ មានការងារជាគ្រូបង្រៀនម្នាក់ បានមកដល់ប្រទេសថៃនៅថ្ងៃទី២៦ ខែមិថុនា ហើយត្រូវបានបញ្ចូនទៅមជ្ឈមណ្ឌលដាច់ដោយឡែកនៅខេត្ត Chon Buri និងមានលទ្ធផលវិជ្ជមានកូវីដ-១៩កាលពីថ្ងៃពុធ។ អ្នកជំងឺថ្មី ៣នាក់ទៀត ជានិស្សិតមកពីប្រទេសអារ៉ាប៊ីសាអូឌីត មានអាយុ ២៣ និង ២៥ឆ្នាំ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅខេត្ត Chon Buri បន្ទាប់ពីពួកគេបានមកដល់ប្រទេសថៃកាលពីថ្ងៃទី២៤ ខែមិថុនា។
រូបតំណាង
ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី៩៧ ក្នុងចំណោមប្រទេសទូទាំងពិភពលោកដែលត្រូវបានរាតត្បាតដោយមេរោគកូវីដ-១៩។ ប្រទេសចំនួន៥ ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេគិតត្រឹមម៉ោង១០ ព្រឹកថ្ងៃសៅរ៍គឺសហរដ្ឋអាមេរិកមានអ្នកឆ្លងសរុប ២.៨៩លាននាក់ ប្រទេសប្រេស៊ីលមានអ្នកឆ្លងសរុបចំនួន ១.៥៤លាននាក់ ប្រទេសរុស្ស៊ីមានអ្នកឆ្លងសរុបចំនួន ៦៦៧ ៨៨៣នាក់ ប្រទេសឥណ្ឌាមានអ្នកឆ្លងចំនួន ៦៤៩៨៨៩នាក់ និងប្រទេសអេស្ប៉ាញមានអ្នកឆ្លងចំនួន៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post