Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កំហុស ៣ យ៉ាងដែលអ្នកប្រើទូរសព្ទធ្វើខុសពេលសាកថ្មម្ដងៗ

ការសាកថ្មទូរសព្ទមិនមែនចេះតែសាកៗអោយតែពេញនោះទេ ព្រោះបើសិនជាអ្នកមិនដឹងពីគុណវិប្បត្តិនិងគុណសម្បត្តិនៃការសាកថ្មទូរសព្ទនោះ ថ្មវាងាយនឹងឆាប់ខូច។

តោះមកមើលទៅមើល៍ថាតើសព្វថ្ងៃហ្នឹងអ្នកតែងតែយល់ខុសក្នុងការសាកថ្មទូរសព្ទដោយមិនដឹងខ្លួនទាំង ៣ យ៉ាងនេះ៖

១. អ្នកតែងតែសាកថ្មទូរសព្ទពេញៗ ១០០% ជានិច្ច៖ ការសាកថ្មទូរសព្ទពេញៗបែបនេះមិនមែនជារឿងល្អឡើយ ព្រោះថាថ្មទូរសព្ទវាមិនត្រូវបន្ទុកអេឡេត្រូនិកពេញពេកទេ។ យកល្អបំផុតគឺសាកត្រឹមតែពី ៦០%(អ្នកប្រើ IOS 13 បើអាច) ទៅ ៨០%។

២. ថ្មធ្លាក់ក្រោម ១៥% ដល់ ០% ៖ កត្តាមួយនេះគឺថានឹងធ្វើឲ្យទូរសព្ទឆាប់ខូចថ្មលឿនបំផុតជាងករណីណាទាំងអស់ ដូច្នេះហើយយកល្អបំផុតថ្មធ្លាក់ត្រឹម ២០% គួរសាកថ្មឲ្យហើយទៅ។

៣. ទុកឲ្យវាក្ដៅខ្លាំង៖ ជាពិសេសអ្នកដែលចូលចិត្តសាកថ្មផងលេងទូរសព្ទផងដែលបណ្ដាលឲ្យវាក្ដៅខ្លាំង ហើយខ្លះទៀតប្រើទូរសព្ទច្រើនម៉ោងរហូតដល់វាក្ដៅខ្លាំងហើយនៅតែមិនព្រមឈម កត្តាទាំងនេះក៏ធ្វើឲ្យថ្មទូរសព្ទឆាបខូចបានដូចគ្នា អ្វីដែលគ្រោះថ្នាក់ខ្លាំងបំផុតនោះគឺវាអាចនឹងបណ្ដាលឲ្យផ្ទុះទូរសព្ទបង្ករឲ្យមានគ្រោះថ្នាក់ថែមទៀត។

ដើម្បីបានព័ត៌មានពីហ្គេម គន្លឹះនិងតិចនិកពីបច្ចេកវិទ្យាទំនើបៗ កុំភ្លេចធ្វើតាមការណែនាំដូចរូបលើ ហើយលោកអ្នកមិនទាន់មានកម្មវិធី Tnaot App សូមដោនឡតដាក់ទូរសព្ទដើម្បីបានតាមដានទំព័រ Tech Nowadays បានទាន់ចិត្ត។

ប្រែសម្រួល៖ រីតា

from: https://tnaot.com/km/m/detail/article/9454021