
កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះតារាសម្តែង មីស្ទើឃ្វីន បានទទួលមរណភាពដោយសារជំងឺមហារីកកូនកណ្តុរ គួរឲ្យអាណិតបំផុត។
នៅក្នុងពិធីបុណ្យសព មីស្ទើឃ្វីន គឺមានតែ២នាក់ម៉ែកូនតែប៉ុណ្ណោះ អ្នកម្តាយនៅអង្គុយយ៉ាងសង្វេគក្បែរសពកូនប្រុសមើលទៅពិតជាស្រណោះណាស់។ អ្វីដែលមហាជនកាន់តែក្តុកក្តួលនោះគឺអ្នកម្តាយ មីស្ទើឃ្វីន មិនមានថវិកាធ្វើបុណ្យនោះទេ ហើយក៏គ្មានសាច់ញាតិដែរ។
ទន្ទឹមជាមួយគ្នានោះដោយក្តីអាណិតអាសូរពីលោកជំទាវចិត្តធម៍ ហ៊ុន ស៊ីណាត មានក្តីមេត្តាបានចូលរួមរំលែកទុក្ខគ្រួសារនៃសពតារាសម្តែង មីស្ទើឃ្វីន ថវិកាចំនួន១លានរៀល៕ ដោយ៖ លក្ខិណា